ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានថ្លែងថា ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិ។

ក្នុងសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានបញ្ជាក់ថា ការវិនិយោគលើឆ្មប មិនមែនត្រឹមតែជាការផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិទាំងមូល។
ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ ‘វីរបុរសសមរភូមិមុខ’ គឺបងប្អូនឆ្មប ដែលបានលះបង់កម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតមាតានិងទារក ទាំងក្នុងស្ថានភាពធម្មតា និងស្ថានភាពអាសន្ន។ សម្រាប់កម្ពុជា ការទទួលបានសេវាពីឆ្មបជំនាញនៅតាមសហគមន៍ជនបទ គឺជាកត្តាស្លាប់រស់។ កម្ពុជាមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាអន្តរជាតិ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមថា ប្រធានបទជាតិឆ្នាំនេះ បានបញ្ជាក់ច្បាស់ថា ឆ្មបកម្ពុជាត្រូវតែទទួលបានការអប់រំខ្ពស់ មានសិទ្ធិសម្រេចចិត្ត និងក្លាយជាអ្នកដឹកនាំ ដើម្បីធានាថា ‘មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់’ ទទួលបានសុវត្ថិភាព។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បន្តវិនិយោគបន្ថែមលើវិជ្ជាជីវៈឆ្មប។ ទន្ទឹមនឹងនោះ សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ។ ចំណែកបុរសជាស្វាមី និងគ្រួសារ គឺជាបង្អែកដ៏សំខាន់ក្នុងការគាំទ្រដល់មាតានៅគ្រប់ដំណាក់កាល។ ដូច្នេះកាការរួមគ្នានៅថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហាកង្វះឆ្មប និងពង្រឹងសមត្ថភាពឆ្មបកម្ពុជា គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងនៃសង្គមជាតិយើង “ឆ្មបកម្ពុជា ដើម្បីមាតា និងទារកគ្រប់រូប”៕ អត្ថបទ: សំ ងីម

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល