ព័ត៌មាន
ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃថ្ងៃបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ ដែលនៅតែដកជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់វ័យជានិច្ច។
ដើម្បីរំឮកខួប ៣ឆ្នាំ និងអបអរសាទរនូវមហាជោគជ័យដ៏អស្ចារ្យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំផ្សាយឡើងវិញ នូវកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជូនដល់ប្រជាពលរដ្ឋបានចូលទស្សនានូវទស្សនីយភាព ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនេះជាថ្មី នៅគ្រប់រោងភាពយន្ដ Legend Cinema និង Sabay Cinema ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញពីការចងចាំមិនភ្លេចចំពោះថ្ងៃប្រវត្តិសាស្ដ្រនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា ការចាក់ផ្សាយឡើងវិញនេះ គឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ រួមទាំងក្រុមការងារ ដែលភាគច្រើនពុំបានចូលទស្សនាផ្ទាល់ បានរំលឹកឡើងវិញ ជាមួយការទស្សនាពិធីបើកមហាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ក្រុមការងារក៏នឹងមានរៀបចំនូវការចាប់រង្វាន់មេដាយមាសអនុស្សាវរីយ៍ស៊ីហ្គេម ជូនដល់អ្នកចូលរួមទស្សនារាល់ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខផងដែរ។
ទន្ទឹមជាមួយគ្នា ព្រឹទ្ធាចារ្យកីឡា ព្រមទាំងយុវជន-យុវតី ដែលបានចូលរួមការចាក់ផ្សាយឡើងវិញ បានបង្ហាញនូវមោទនភាពជាថ្មី ដ្បិតភាពអស្ចារ្យនៃស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅតែដក់ជាប់ក្រអៅបេះដូង និងចង់ទស្សនាម្ដាយហើយម្ដងទៀត ហើយសង្ឃឹមថា នៅថ្ងៃអនាគត នឹងបានទស្សនានូវព្រឹត្តិការណ៍កីឡាធំៗ និងអស្ចារ្យជាបន្ដបន្ទាប់ទៀត ក្រោមម្លប់នៃសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីការចាក់ផ្សាយឡើងវិញ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហការជាមួយរោងភាពយន្ដដៃគូ នឹងរៀបចំផ្សាយឡើងវិញ នៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តទៅ ដោយការចាក់បញ្ចាំងទស្សនាមានបរិច្ចាគការឧបត្ថម្ភដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ចំនួន ១២,០០០រៀល និង ២ម៉ឺនរៀល ក្នុងមួយសំបុត្រ។
គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញនេះដែរ គឺដើម្បី៖ ១-រំលឹកជោគជ័យជាប្រវត្តិសាស្ដ្រ ក្រោយរង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម នៅកម្ពុជា, ២-ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”, ៣-ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្ដងទៀត នាឆ្នាំ២០៣១, ៤-ផ្ដល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និង ៥-រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល