ព័ត៌មាន
ពលរដ្ឋស្នើឱ្យអ្នកផលិតមាតិកាផ្តោតលើប្រធានបទដែលផ្តល់ប្រយោជន៍ដល់សង្គម
ប្រជាពលរដ្ឋស្នើឱ្យអ្នកផលិតមាតិកាទាំងឡាយ ផ្តោតលើប្រធានបទណាដែលបានផ្តល់ជាប្រយោជន៍ដល់មនុស្ស និងសង្គមជាតិ ជាជាងបង្កើតមាតិកាបង្កភាពអាណាធិបតេយ្យ បង្កផលប៉ះពាល់ដល់សីលធម៌សង្គម។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ SUN & MOON លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១កម្ពុជា បានអំពាវនាវដល់អ្នកបង្កើតមាតិកា ត្រូវចូលរួមបង្កើតវីដេអូមានការអប់រំជាប្រយោជន៍ដល់សង្គម និងបញ្ចៀសការប្រើប្រាស់សកម្មភាពអាសអាភាស ការប្រើពាក្យសម្ដីមិនសមរម្យ ខណៈមានអ្នកផលិតមាតិកាមួយចំនួនបានបង្ហាញចេញនូវលក្ខណៈមិនសមរម្យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។
សារអំពាវនាវដ៏មានសារៈសំខាន់របស់លោកជំទាវបណ្ឌិត ក៏បានទាញការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលនេះក៏ជាចំណុចកំពុងរសើបខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ស្របពេលទៅនឹងយុគ្គសម័យឌីជីថល ដែលពលរដ្ឋម្នាក់ៗ សុទ្ធតែអាចបង្កើតមាតិកាផ្សេងៗបានដោយស៊េរី។
គួរបញ្ជាក់ ទាក់ទងការផលិតមាតិកានេះ កន្លងទៅក្រសួងព័ត៌មាន ក៏ធ្លាប់បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់អ្នកផលិតមាតិកាទាំងអស់ ត្រូវផលិតនូវវីឌីអូរទាំងឡាយណា ដែលប្រកបដោយសេចក្តីថ្លៃថ្នូរ សីលធម៌ និងផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ៕ អត្ថបទ៖ លីហេង




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល