ព័ត៌មាន
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុងនោះទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។
ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណជាង ៥,៧ លានដុល្លារអាមេរិក កើនឡើង ជិត ៧៥ ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥ (ដែលបាននាំចេញត្រឹម ៣,២ លានដុល្លារអាមេរិកប៉ុណ្ណោះ) ដែលនេះបានបង្ហាញនូវនិន្នាការនាំចេញកើនឡើង គាំទ្រដល់ការនាំចេញបន្ទះសូឡារបស់កម្ពុជា។
ចំពោះប្រទេសដែលកម្ពុជាបាននាំចេញបន្ទះសូឡារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤,៥ លានដុល្លារ កើនជាង ១.២០០ ភាគរយ, ប្រទេសឡាវ ជាង ៨៣ ម៉ឺនដុល្លារ កើន ១១៣ ភាគរយ, ហ្គាណា ជាង ១៤ ម៉ឺនដុល្លារ (ទីផ្សារថ្មី), តៃវ៉ាន់ និង ខេត្តមួយចំនួននៃប្រទេសចិន ជាង ១០ម៉ឺនដុល្លារ ថមថយជាង ៤០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅទីផ្សារថ្មីៗផ្សេងទៀតដូចជា ម៉ាឡេស៊ី អេស្បាញ ហូឡង់ និងអូស្រ្តាលីជាដើម ដែលបានកំពុងគាំទ្រដល់ការនាំ ចេញផលិតផលបន្ទះសូឡានេះ។
ជុំវិញការនាំចេញបន្ទះសូឡានេះដែរ កម្ពុជាបាននាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក មានភាពលេចធ្លោជាងគេ ជាក់ ស្តែងការនាំចេញនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកផលិតផលបន្ទះសូឡា ត្រូវប្រមាណជិត ៨០ភាគរយ នៃការនាំចេញបន្ទះសូឡាសរុបរបស់កម្ពុជា។
សូមបញ្ជាក់ថា ទីផ្សារសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយ ដោយបាននិងកំពុងជួយជ្រោមជ្រែងដល់កំណើននៃការនាំចេញទំនិញរបស់ កម្ពុជា ជាក់ស្តែងនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកទំនិញគ្រប់ប្រភេទរបស់កម្ពុជា មានទឹកប្រាក់សរុប ប្រមាណជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៣៨ ភាគរយ នៃការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល