ព័ត៌មាន
មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
មន្ទីរបរិស្ថានខេត្តកោះកុងសូមបញ្ជាក់ជូនថា បានបញ្ជាក់ថាតំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។
កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម នៅទីតាំងដំណាក់ក្បូន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្ទានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួន ក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញ ដោយសំអាងមានមេក្លោងនៅពីក្រោយ។
ដូចគ្នាដែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាព ស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោង ឱ្យបញ្ឈប់បោកប្រាស់ប្រជាពលរដ្ឋ មកតាំងទីលំនៅខុសច្បាប់តទៅទៀត។ គួរបញ្ជាក់ថា ការទន្ទ្រាន កាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ គឺត្រូវរងការផ្តន្ទាទោសតាមមាត្រា ៨៥១ ចំណុច(ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល