ព័ត៌មាន
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ ថៃកំពុងបាត់ទំនុកចិត្តលើឆាកអន្តរជាតិបន្ទាប់ពីលុបចោល MoU 2001
ការសម្រចលុបចោល MoU 2001 ជាឯកតោភាគីរបស់ប្រទេសថៃ បានធ្វើឱ្យប្រទេសថៃបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះបណ្តាប្រទេសផ្សេងៗយល់ថា ប្រទេសនេះធ្វើអ្វីតាមតែនយោបាយប្រជាភិថុតិ។
បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី០៦ ខែឧសភា នេះ បានប្រាប់BTVថា ការលុបចោល MoU 2001 របស់ភាគីថៃ គឺជាការរុះស្ពានសន្តិភាពរវាងកម្ពុជា-ថៃ បានបង្កើតឡើងក្នុងរយៈពេលជាង ២០ឆ្នាំ ដែលជាឯកសារផ្លូវច្បាប់តែមួយគត់ក្នុងការដោះស្រាយបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានៅឯឈូងសមុទ្រ និងម្យ៉ាងវិញទៀត ការលុប MOU ជាឯកតោភាគីរបស់ប្រទេសថៃ បានឱ្យប្រទេសថៃខ្លួនឯងបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះប្រទេសផ្សេងៗទៀត គេលែងហ៊ានទៅចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ បើសិនបើប្រទេសមួយនេះ ចង់ចេញចូល ដោយផ្អែកទៅតាមន យោបាយប្រជាភិថុតិ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងបន្តទៀតថា ជាក្របខណ្ឌនៃធម្មនុញ្ញអាស៊ាន គឺអាស៊ានមិនមែនកងកម្លាំងយោធារបស់ខ្លួនដូចជា ក្របខណ្ឌ EU ឬអង្គការណាតូនោះទេ អាស៊ានគឺការលើកកម្ពស់ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការកាទូត និងច្បាប់អន្តរជាតិ ដោយមិនតំរូវឱ្យរដ្ឋជាសមាជិកប្រើកម្លាំងបាយនោះទេ ប៉ុន្តែភាគីថៃជាស្ថាបនិកអាស៊ាន កំពុងតែធ្វើឲ្យអាស៊ានបែកបាក់ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ហើយជាពិសេស គឺថៃកំពុងបំផ្លាញនូវអំណាចចចារនៅក្នុងតំបន់អាស៊ាន ដោយហេតុថា អាស៊ានមានការបែកបាក់ មានជម្លោះអធិបតេយ្យ ជម្លោះដែនដី ដែនទឹកជាមួយគ្នា បានធ្វើឲ្យកំលាំងអាស៊ានបែកបាក់ម្លោះហើយកម្លាំងនៃការចចារជាមួយនិងដៃគូខាងក្រៅក៍មានការថយចុះដែរ។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្តីសម្រេចលុបចោលអនុស្សរណៈ នៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ឬហៅថា MoU 44 ដែលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ជាឆ្លើយតបនឹងទៅប្រទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញវិឌីអូឃ្លីប ដោយបានថ្លែងថា កម្ពុជាមិនមានជម្រើសអីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រដែលបានសម្រេចនៅឆ្នាំ១៩៨២ ។ហើយការបញ្ចប់ឬការដកខ្លួនចេញពី អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១របស់ប្រទេសថៃនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ខ្លួននោះទេ ការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ»៕ អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ