ព័ត៌មាន
ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញា TAC ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងខណៈពេលដែលយើងកំពុងអបអរសាទរ ខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាពអាស៊ាន យើងបន្តត្រៀមខ្លួនក្នុងការជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីធានានូវភាពជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានានៅក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល