ព័ត៌មាន
ឃាត់ខ្លួនជនបរទេសជាង៤០០នាក់ និងសង្គ្រោះជនជាតិថៃ ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ
ជនបរទេសជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ។ ដោយក្នុងនោះ បានជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៦នាក់ និងដកហូតសម្ភារ:សង្ស័យបំរើឱ្យបទល្មើសផងដែរ។ ដោយប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបានចូលរួមសហការជាមួយក្រុមការងារអគ្គស្នងការនគរបាល ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះវីឡាចំនួន២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលបានរត់គេចពីការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនចំនួន ២៣៩នាក់។ ហើយនៅអគារស្នាក់ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៤នាក់។ ចំណែកនៅថ្ងៃទី៦ ខែឧសភា ចុះ បង្ក្រាបដោយគណៈបញ្ជាការរដ្ឋបាលខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នូវទីតាំងផ្ទះ១ល្វែង ១០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី រកឃើញជនបរទេសសរុប ១៣៤នាក់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល