ព័ត៌មាន
ប្រាសាទព្រះខ័ន៖ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជម្នះ
ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះឱ្យស្ថិតក្នុងសភាពល្អប្រសើរក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។
យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួលជ័យជំនះលើការឈ្លានពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ «ជ័យស្រី» ដែលមានន័យថា «ព្រះខ័នជ័យ» ឬ«ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។
ខ្លឹមសារសំខាន់ៗក្នងសិលាចារឹក បានផ្ដល់ព័ត៌មានដ៏មានតម្លៃអំពីភាពរីកចម្រើនរបស់ចក្រភពខ្មែរ និងជាពិសេសរាជធានីអង្គរនាពេលនោះ ដូចជា៖
– កិច្ចការសាសនា៖ ការធ្វើពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ
– កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងការឧទ្ទិសកុសលជូនបុព្វការីជន។
– ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទ ការផ្តល់តង្វាយពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិនៅជុំវិញ។
– សមិទ្ធផលសំណង់ផ្សេងៗ៖ ការរៀបរាប់អំពីបារាយណ៍ «ជ័យតដាក» ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។
ក្រៅពីមុខងារជាទីសក្ការៈបូជា ប្រាសាទនេះប្រហែលបានក្លាយទៅជាសាកលវិទ្យាល័យដ៏ធំមួយ ដើម្បីបណ្ដុះបណ្ដាលពុទ្ធសាសនិក និងអ្នកប្រាជ្ញរាជបណ្ឌិតជាច្រើនជំនាន់ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃវិស័យអប់រំ និងសាសនានៅក្នុងសម័យអង្គរ។















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល