ព័ត៌មាន
យុទ្ធនាការជំរឿនមន្ត្រីនឹងបន្តពង្រីកទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តដោយជោគជ័យនៅរាជធានីភ្នំពេញ
យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នឹងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤ បន្ទាប់ពីយុទ្ធនាការនេះបានបិទបញ្ចប់ដោយជោគជ័យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព គណៈកម្មការបានប្រជុំតម្រង់ទិសក្រុមការងារ សម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារជំរឿន សរុបប្រមាណ ៤០រូប ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែងនៅតាមសាលាបឋមសិក្សា និងមត្តេយ្យសិក្សាទាំង២៤ខេត្ត ពីមន្រ្តីជំនាញនៃក្រសួងអប់រំ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ក្រសួងមុខងារសាធារណៈ ដើម្បីធានាឱ្យបាននូវទិន្នន័យរួមមួយដែលមានភាពច្បាស់លាស់ និងឯកភាពគ្នា។
ទិន្នន័យដែលទទួលបានពីការធ្វើជំរឿននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ដែលអាចផ្តល់ជាមូលដ្ឋានក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រី ការរៀបចំផែនការ និងការជ្រើសរើសមន្ត្រីបំពេញបន្ថែមឱ្យចំគោលដៅដែលខ្វះខាតពិតប្រាកដ។ ទិន្នន័យទាំងនោះ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដែលបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការដំឡើងថ្នាក់ ឋានន្តរសក្តិ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមនេះ ការធ្វើជំរឿនមន្ត្រី នឹងជួយពង្រឹងប្រសិទ្ធភាពស្ថាប័ន តាមរយៈការគ្រប់គ្រងបាននូវរចនាសម្ព័ន្ធជាក់ស្តែង និងចំនួនមន្ត្រីដែលបំពេញការងារពិតប្រាកដ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិ។
គួររំលឹកផងដែរថា នាពេលកន្លងមក យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយបានចុះធ្វើជំរឿននៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ២៥០សាលារៀន ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕






-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ