ព័ត៌មាន
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងទាញយកកីឡាករ កីឡាការិនីឆ្មើមៗ ពីការប្រកួតកីឡាបឋមសិក្សាត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០៣១
ក្នុងផែនការអភិវឌ្ឍន៍ ស្វែករកធនធានបន្តវេនសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងស្រូបទាញយកកីឡាករ កីឡាការិនីឆ្មើមៗ និងគុណផលខ្ពស់ ចេញពីការប្រកួតកីឡាបឋមសិក្សាឆ្នាំ២០២៦នេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។

នេះជាការបញ្ជាក់ពី លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្នុងការប្រកួតថ្ងៃដំបូង នៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយ BTV sport លោក អគ្គលេខាធិការបានគូសបញញ្ជាក់ថា សហព័ន្ធមានផែនការ ពិនិត្យមើលបចេ្ចកទេស កីឡាករ កីឡាការិនី ដែលមានសមត្តិភាព និងទេពកោសល្យ សហព័ន្ធ នឹងតម្រង់ទិសពួកគាត់ ចូលរួមហ្វឹកហាត់ ជាថ្នាល និងជម្រើសជាតិនាពេលខាងមុខ។

ជាមួយនិងយុទ្ធសស្រ្តរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោក បូរ ពុធរាត្រី សូមណូមពរដល់ ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ នៅតាម បណ្តាលរាជធានីខេត្តទាំងអស់ចូលរួមបំផុសលេងកីឡា អត្តពលកម្ម ដើម្បីបង្កើនធនធានបន្តវេន។
សូមជម្រាបផងដែរ ការប្រកួតប្រភេទកីឡាអត្តពលកម្មឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ៥ ដល់ ទី ៨ ខែឧសភា ដោយមានកីឡាករ កីឡាការិនីចូលរួមចំនួនសរុប ២៦៧បាក់ ចំពោះវិញ្ញាសារ ឯកត្តជនមាន៨វិញ្ញាសា និងវិញ្ញាសាជាក្រុម កុមារា កុមារី ផងដែរ៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល