ព័ត៌មាន
សហគ្រិន៖ ផលិតផលក្នុងស្រុកកំពុងមានសន្ទុះគាំទ្រកើនឡើងទ្វេដងពីពលរដ្ឋ ខណៈបន្តពហិកាទំនិញថៃ
ភ្នំពេញ៖ សហគ្រិន ដែលជាម្ចាស់សិប្បកម្មក្នុងស្រុក បានលើកឡើងដូចៗគ្នា ថា ចាប់តាំងពីមានការពហិកាផលិតផលនាំចូលពីប្រទេសថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺការលក់ទំនិញដែលផលិតក្នុងស្រុក ដោយសហគ្រាសខ្មែរ កំពុងមានការកើនឡើងទេ្វដង។ កំណើននេះ ដោយសារ សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បន្តធ្វើពហិកាផលិតនាំចូលពីប្រទេសជិតខាង។ នេះអាចឆ្លុះបញ្ចាំងបានថា ផលិតផលក្នុងស្រុកកំពុងធ្វើដំណើរទៅរកការជំនួសឱ្យផលិតផលនាំចូលមួយចំនួនជាបណ្តើៗហើយ។

ផលិតផលក្នុងស្រុក កំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃ និងក្នុងស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃ។ ជាក់ ស្តែង ម្ចាស់សិប្បកម្ម ផលិតទឹកត្រី, ទឹកឃ្មុំព្រៃ, និងសាប៊ូកក់សក់ បានប្រាប់ BTV ថា បច្ចុប្បន្នទីផ្សារផលិតផលខ្មែរគឺកំពុងមានទីផ្សារល្អ ដោយការលក់មានការកើនឡើងទ្វេដង ដែលនាំឱ្យខ្សែច្រវ៉ាក់ផលិតកម្មរបស់ពួកគេមមាញឹកខ្លំាងនាពេលនេះ។ ទន្ទឹមនឹងមានសន្ទុះគាំទ្រនេះ ពួកគេនឹងខិតខំពង្រឹងគុណភាព អនាម័យ ឱ្យស្របទៅតាមស្តងដារទាំងក្នុងស្រុក និងអន្តរជាតិ។ ក្រុមសហគិ្រន បានបន្តអំពាវនាវដល់សាធារណជន បន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យម្ចាស់អាជីវកម្មមានទឹកចិត្តបង្កើនការផលិត និងបង្កើតការងារជូនប្រជាពលមូលដ្ឋានកាន់តែច្រើន។
ដោយឡែក លោកស្រី ដួង សុភាព នាយិកាប្រតិបត្តិទូទៅ នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា ប្រាប់ BTV ថា គិតមកដល់ពេលនេះ អ្នកផលិតក្នុងស្រុកជាច្រើនមានការមមាញឹកក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ពួកគេ ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុក ជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូល។ ស្របពេលនេះ អ្នកផលិតក្នុងស្រុកបាននិងកំពុង ពង្រឹងខ្លួនឱ្យក្លាយជាសិប្បកម្ម ដែលមានស្តង់ដារ ដើម្បីអាចពង្រីកទីផ្សាររបស់ខ្លួនកាន់ទូលំទូលាយថែមទៀត។
លោកស្រី ដួង សុភាព មានប្រសាសន៍ថា៖ «នេះគឺឃើញជាក់ស្តែងតែម្តងថាកំណើននៃការផលិតយផលក្នុងស្រុកគឺមានការកើនឡើង ដូច្នេះបង្ហាញថាប្រជាជនរបស់យើងកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល។ ការណ៍នេះ នាំឱ្យក្រុមហ៊ុននាំចូលមួយចំនួនបានបិទទ្វាជាបណ្តើៗដោយសារការពហិកាផលិតផលនាំចូលពីប្រទេសជិតខាងយើង និងក្រុមហ៊ុននាំចូលមួយចំនួនទៀតការលក់មិនសូវល្អ»។
បើតាម ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះ ផលិតផលក្នុងបានចាក់បញ្ជូលទៅក្នុងទីផ្សារបានកើនឡើងដល់ប្រមាន ៣០% ហើយ ក្រសួងពាណិជ្ជកម្មនឹងខិតខំជំរុញផលិតផលក្នុងស្រុកឱ្យច្រៀតចូលទីផ្សារឱ្យកើនលើសពី ៥០% នៅត្រឹមឆ្នាំ២០២៦នេះ៕អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល