ព័ត៌មាន
ពលរដ្ឋជាង ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេស។ ពលរដ្ឋទាំងជាង ៨លាននាក់ ទទួលបានការព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួន រីឯពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។
ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧ នាក់ ឬស្មើ ៤៦,៦៦% នៃពលរដ្ឋសរុប មានមកពីគ្រួសារមានបណ្ណសមធម៌ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងទៀតចំនួន ៤ ៦៦៥ ៨៨៨ នាក់, សមាជិក ប.ស.ស. ដែលជាកម្មករ-និយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, បុគ្គលក្នុងវិស័យសាធារណៈ ដែលរួមមាន មន្ត្រីរាជការសាធារណៈ, និវត្តជន, បុគ្គលស្វ័យនិយោជន៍, និងអ្នកក្នុងបន្ទុក ចំនួន ៣ ៥៣៦ ៥០៩ នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា ធ្លាប់បានលើឡើងកាលពីពេលកន្លងទៅថា វឌ្ឍនភាពនៃការពង្រីកវិសាលភាពនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ដែលតែងចាត់ទុកការលើកស្ទួយសុខុមាលភាពរបស់ពលរដ្ឋ ជាគោលដៅអាទិភាពចំពោះមុខ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបន្តពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ តាមរយៈកេរដំណែលដែលសម្រេចបានក្រោមការដឹកនាំប្រកដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តបេសសកម្មនេះ តាមរយៈ ការបន្តជំរុញ ការពង្រឹងវិស័យសុខាភិបាលនិងប្រព័ន្ធគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្តិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌៕ អត្ថបទ៖ គឹម ហុក

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល