ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង-ស្ថាប័នចំនួន ៥ បន្ថែមទៀត នាពេលឆាប់ៗនេះ
យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងសកម្ម។ ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំជំនួបជាមួយតំណាងក្រសួង-ស្ថាប័នចំនួន ៥ ដើម្បីធានាឱ្យដំណើរការចុះជំរឿននាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំត្រៀមលក្ខណៈនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង ៥ សរុបប្រមាណ ៥០រូប។
យោងតាមផែនការរបស់គណៈកម្មការធ្វើជំរឿនមន្រ្តី ក្រសួង-ស្ថាប័នចំនួន ៥ គោលដៅ ដែលនឹងត្រូវចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលឆាប់ៗខាងមុខនេះ រួមមាន៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។
ជំនួបពិភាក្សានាព្រឹកនេះនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការងារមុនពេលចុះប្រតិបត្តិការជាក់ស្តែង ដោយបានពិភាក្សា និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលលើកឡើងដោយតំណាងក្រសួង-ស្ថាប័នទាំង ៥។ កិច្ចប្រជុំបានជំរុញការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីនៅតាមរចនាសម្ព័ន្ធក្រសួងនីមួយៗ ឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ធានាធ្វើយ៉ាងណាឱ្យទិន្នន័យមន្ត្រីដែលទទួលបានមានភាពរួចរាល់ ច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។
តាមរយៈការត្រៀមលក្ខណៈទុកជាមុនយ៉ាងម៉ត់ចត់នេះ ក្រុមការងាររំពឹងយ៉ាងមុតមាំថា ប្រតិបត្តិការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័នទាំង ៥ នេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក៕














-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល