ព័ត៌មាន
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីសម្ពោដដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តមណ្ឌលគិរី
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម ង៉ុយ អេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីពិធីសម្ពោធ ឯកឧត្តម គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីពិនិត្យលើសកម្មភាព និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក។
ឯកឧត្តម ថង សាវុន ប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខាឃុំ-សង្កាត់ បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទៅតាមជំនាញរបស់ខ្លួន ជាពិសេសបានខិតខំដោះស្រាយលើបញ្ហាប្រឈមរបស់សមាជិកដែលមានជីវភាពខ្វះខាត។
ឯកឧត្តម ថង សាវុន បានប្តេជ្ញាចិត្តអនុវត្តឲ្យបានយ៉ាងល្អប្រសើរចំពោះការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជនណាដែលជួបការលំបាកឲ្យទទួលបានអត្ថប្រយោជន៍ដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សមាសភាពថ្នាក់ដឹកនាំសមាគមនាពេលនេះ គឺផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តនីមួយៗ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។
ឯកឧត្តម គន់ គីម មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ត្រូវចុះជាប់ជាប្រចាំតាមមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅ ក្នុងការជួយដោះស្រាយ និងរួមចំណែកជួយលើកស្ទួយជីវភាពឲ្យបានសមរម្យ។
គិតមកទល់ពេលនេះ ខេត្តមណ្ឌលគិរីមានសមាជិកសរុបចំនួន ៤៩៣នាក់ និងមានសមាជិកដែលទទួលបានការសាងសង់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន០៧ខ្នង៕




-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន