ព័ត៌មាន
អនុប្រធានទី១ CDC៖ កម្ពុជាអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ខណៈការចរចារកំពុងបន្ត
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា សហរដ្ឋអាម៉េរិកមិនដំឡើងពន្ធគយបដិការ ខ្ពស់ជាងប្រទេសក្នុងតំបន់ឡើយ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ខណៈបច្ចុប្បន្នពន្ធគយបដិការនេះមិនទាន់កំណត់ ឬបញ្ចប់ការចរចារនៅឡើយ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញថា ជុំវិញពន្ធគយបដិការ រាជរដ្ឋាភិបាលបានអនុវត្តការងារចរចាបញ្ចុះពន្ធគយបដិការរវាង កម្ពុជា-សហរដ្ឋអាម៉េរិក ហើយជាផ្លែផ្កានៃការងារនេះ, កម្ពុជាបានក្លាយជាប្រទេសទី១ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ទោះបីជាតុលាការកំពូលសហរដ្ឋអាម៉េរិក បាន សម្រេចលុបចោលពន្ធគយបដិការនេះក្តី, ផ្អែកតាមបុព្វសិទ្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ, ការដាក់ពន្ធគយ នានាក៏នៅតែអាចធ្វើទៅបាន ដូច្នេះកម្ពុជាសង្ឃឹមថា, នៅមានលទ្ធភាពក្នុងការចរចាជាមួយនឹងសហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាប្រើប្រាស់ លទ្ធផល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលបានសម្រេចកន្លងមក ជាមូលដ្ឋានក្នុងការកំណត់អត្រាពន្ធគយថ្មីៗ នាពេលខាង មុខ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា បន្ទាប់តុលាការកំពូលសហរដ្ឋអាម៉េរិកលុបចោលពន្ធគយបដិការនេះ ក្រុមការងារពិសេស របស់រាជរដ្ឋាភិបាលក៏បានជួបជាមួយតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ពិភាក្សអំពីពន្ធគយបដិការនេះ ថាតើសហរដ្ឋអាម៉េរិក នៅតែបន្តគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា ដែលបានផ្តល់ពន្ធគយបដិការនេះ ១៩% ឬយ៉ាងណា?។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ជាចម្លើយ, ជុំវិញពន្ធគយបដិការនេះ សហរដ្ឋអាម៉េរិកនឹងផ្តល់ខ្ពស់បំផុតត្រឹម ១៩% ប៉ុណ្ណោះ។
ជុំវិញពន្ធគយបដិកានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងអនុវត្តពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក ១០% ទោះបីពន្ធគយបដិការនេះត្រូវបញ្ចប់ក្នុងខែ កក្កដា ខាងមុខ, គឺមិនប៉ះ ពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ និងការស្រូបយកវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឡើយ។
ទាក់ទងពន្ធគយបដិកានេះ, ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់វិស័យឯកជន សូមកុំមានការបារម្មណ៍ ខណៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុត នៅក្នុងការការចរចារដោះស្រាយលើបញ្ហាពន្ធគយបដិកានេះ ដោយមិនឱ្យលើស ពី ១៩% ឬអាចទទួលបានទាបជាងនេះ។ បញ្ហានេះក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល នឹងទៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាទាំងអស់នេះ នឹងបន្តនូវនីតិវិធីផ្ទៃក្នុងសុំសច្ចាប័នពីរដ្ឋសភា លើកកិច្ចព្រមព្រៀងដែលកម្ពុជា បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល