ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន លើកពីផលវិជ្ជមាន នៃកំណើនអ្នករត់ម៉ារ៉ាតុងចក្រភពអង្គរ ស្របពេលពិភពលោកកំពុងមានវិបត្តិ
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងពីផលវិជ្ជមានសំខាន់ៗច្រើន ក្រោយកំណើនអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ មានសន្ទុះខ្លាំង ដូចកាលឆ្នាំ២០១៩ មុនផ្ទុះវិបត្តិកូវីដ-១៩។

ថ្លែងក្រោយសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ឯកឧត្តមបានគូសរំលេចថា ទោះបីពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាព្រំដែនកម្ពុជា ដែលសេសសល់ និងបញ្ហាផ្សេងទៀត តែក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយ នាំឲ្យគ្រប់កម្មវិធីរត់ប្រណាំង ជាក់ស្ដែងទិវារ់តប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ទាក់ទាញការចូលរួមកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាផលវិជ្ជមាន ចំពោះសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជារួមចំណែកលើកកម្ពស់ភ្ញៀវទេសចរក្នុងរដូវកាលបៃតងផងដែរ។
ជាមួយគ្នា លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ ជិត ៥ពាន់នាក់ហើយ ក្នុងនោះមានខ្មែរជាង ៤ពាន់នាក់ និងបរទេសជាង ៥០០នាក់ មកពី ៤៨ប្រទេស។ តួរលេខនេះ មានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ ហើយនៅសល់រយៈពេលជិត ៣ខែទៀត លោកសង្ឃឹមថា នឹងមានកំណើនអ្នកចូលរួមពីជាង ៥ពាន់ ទៅ ៦ពាន់នាក់។
តាមរយៈកំណើនគួរឲ្យភ្ញាក់ផ្អើលនេះដែរ គណៈកម្មការរៀបចំ បានត្រៀមខ្លួនរួចរាល់ ក្នុងការតម្រាយផ្លូវ សន្ដិសុខសណ្ដាប់ធ្នាប់ និងក្រុមគ្រូពេទ្យជាដើម ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នករត់ទាំងអស់ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំផងដែរ។
គួរដឹងថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ កំឡុងខែសីហារៀងរាល់ឆ្នាំ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងរដូវភ្លៀង ឬរដូវបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការផ្សេងៗទៀត។ សម្រាប់វិញ្ញាសារត់មានចំនួន ៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល