ព័ត៌មាន
មន្ត្រី CMAC ធ្វើការបំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 និងកូនរបស់វា ៥៦គ្រាប់ ដែលបន្សល់ពីសង្គ្រាមឈ្លានពានថៃ នាពេលកន្លងមក
មន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានធ្វើការបំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 និងមានកូនវាចំនួន ៥៦គ្រាប់ ដែលមិនទាន់ផ្ទុះ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
យោងតាមមន្ត្រី CMAC នៅទីតាំងនោះបានឱ្យដឹងថា គ្រាប់កាំភ្លើងបានបាញ់ចេញពីប្រទេសថៃ ក្នុងអំឡុងសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងបានធ្លាក់ចូលវាលស្រែ និងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរ។
គ្រាប់បែកចង្កោម (Cluster Munitions) គឺជាអាវុធហាមឃាត់ និងដ៏គ្រោះថ្នាក់បំផុតដែលផ្ទុកកូនគ្រាប់តូចៗជាច្រើននៅក្នុងគ្រាប់តែមួយ ហើយជះឥទ្ធិពលលើផ្ទៃដីធំទូលាយ។ គ្រោះថ្នាក់ចម្បងគឺនៅពេលកូនគ្រាប់មិនផ្ទុះភ្លាមៗ (កូនគ្រាប់មិនទាន់ផ្ទុះ) វាបន្សល់ទុកជាសំណល់ជាតិផ្ទុះយូរអង្វែង ដែលអាចផ្ទុះសម្លាប់ ឬធ្វើឱ្យពិការភាពដល់ប្រជាជនស៊ីវិល ជាពិសេសគឺកុមារដែលមិនស្គាល់ និងគិតថាជារបស់លេង។








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល