ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ វិស័យថាមពល រ៉ែ និងប្រេងកាតកម្ពុជាមានកាលានុវត្តភាព សម្រាប់ការវិនិយោគ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្រ្តមួយ ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់នៅលើអភិវឌ្ឍន៍នេះផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញវិស័យរ៉ែនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គឺបានថ្លឹងថ្លែង និងបានកំណត់នូវអភិក្រម (កន្លែងដែលធ្វើអាជីវកម្មរ៉ែ គឺមានការសិក្សាច្បាស់លាស់ និងមានការឯកភាពពីសហគមន៍ និងពីក្រសួងបរិស្ថានជាដើម) ជាក់ស្តែងនៅតំបន់ព្រៃឡង់ រារដ្ឋាភិបាលមិនអនុញ្ញាត្តិឱ្យធ្វើអាជីវកម្មថ្មី លើលពីអ្វីដែលបានអនុញ្ញាតពីមុននោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ទោះបីយ៉ាងណា ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា គឺនៅមានកាលានុវត្តភាពខ្ពស់ ក្នុងការចូលរួមពីវិស័យ វិនិយោគពីវិស័យឯកជន ដោយបញ្ហានេះរាជរដ្ឋាភិបាលបង្កនូវលក្ខខណ្ឌចាំបាច់ទាំងឡាយណា ដើម្បីឱ្យវិស័យឯកជនអាចចូលរួម អភិវឌ្ឍន៍នៅក្នុងវិស័យរ៉ែនេះដូចជា វិស័យថាមពល វិស័យរ៉ែ និងប្រេងកាតជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជាគោលជំហ, កម្ពុជា នៅតែអភិវឌ្ឍន៍វិស័យអគ្គិសនី និងវិស័យរ៉ែ ប៉ុន្តែការអភិវឌ្ឍនេះប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន, តុល្យភាពការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសការផ្តល់ភាពច្បាស់លាស់នៃការប្រមូលចំណូលចូលរដ្ឋ។
ឯកឧត្តម កែវ រតនៈ លើកឡើងបន្ថែមថា ជុំវិញការវិនិយោគលើវិស័យអគ្គិសនី និងវិស័យរ៉ែ បានកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ជាក់ស្តែងការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺនេសង់ (Renaissance) បច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគចំនួន ២ គម្រោង គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះបើគិតពីការប្រមូលពន្ធដោយផ្ទាល់ ក្រុមហ៊ុនទាំងពីរនេះអាចផ្តល់ ឱ្យកម្ពុជាប្រមូលពន្ធ បានក្នុងរង្វង់ ១៥០ លានដុល្លារអាមេរិក ដែលនេះជាការរួមចំណែកដល់ការប្រមូលចំណូលចូលថវិការរដ្ឋរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល