ព័ត៌មាន
ក្រសួងបរិស្ថានបន្តចែកធុងសំរាមដល់មូលដ្ឋាន ក្នុងគោលបំណងសំខាន់លើកកម្ពស់ «ភាពស្អាត» តាមរយៈការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស
ក្រសួងបរិស្ថានបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន និងយល់ដឹងពីការទុកដាក់សំរាម និងសំណល់បា្លស្ទិក តាមរយៈការចែកធុងសំរាមឱ្យដល់មូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអថិបតិ ក្នុងពិធីប្រគល់ជូនធុងសំរាម ចំនួន២៧៦៦ ធុង បន្ថែមទៀត លើចំនួនធុងចែកជូនមូលដ្ឋានសុខាភិបាល តាមរយៈក្រសួងសុខាភិបាលនាពេលកន្លងទៅ សរុបចំនួន៣ ១៥៥ ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែលជូនដល់ សាលារៀន និងមូលដ្ឋានសុខាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបន្តចែកធុងសំរាមជូនដល់មូលដ្ឋានខេត្តនានា ក្នុងឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមកាត់បន្ថយបរិមាណសំរាម និងសំណល់ប្លាស្ទិក កាត់បន្ថយការបំពុល ផលប៉ះពាល់បរិស្ថាន សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ចាប់ពីកម្រិតតាមមូលដ្ឋាន ព្រមទាំងការចូលរួមទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តម មានប្រសាសន៍ថា កន្លងមកនេះក្រសួងបរិស្ថាន បានអនុវត្តតាមវិធានការគន្លឹះជាជំហានៗ ដែលបានពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការដឹកនាំវិស័យបរិស្ថាននិងធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលដឹកនាំដ៏ខ្ពង់ខ្ពស់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន អតីតនាយករដ្ឋមន្រ្តី និងបានបន្តយកសមិទ្ធផលនិងស្នាដៃទាំងអស់ មកបន្តអនុវត្តក្នុងរាជរដ្ឋាភិបាល អាណ្ណតិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនោះ ទី១. ការអប់រំ និងផ្សព្វផ្សាយ៖ ក្រសួងបានប្រើប្រាស់យន្តការគ្រប់ទម្រង់ ដើម្បីបញ្ជ្រាបការយល់ដឹង ផ្សព្វផ្សាយ និងកៀរគរការចូលរួមពីសាធារណជន ឱ្យមានភាពស្អាតនៅគ្រប់ទីកន្លែង។ ទី២.ការប្តេជ្ញាចិត្ត តាមរយៈលើកកម្ពស់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមាន អ្នកចូលរួមសរុបជាង ១៤ លានអង្គ/នាក់ ចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម។ និងទី៣. ការអនុវត្តសកម្មភាពជាក់ស្តែងនិងការជំរុញចលនា តាមរយៈ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៧ លានអង្គ/នាក់ ដោយសិស្សានុសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នានា ចេញមករើសសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដើម្បីធ្វើឱ្យសង្គម និង បរិស្ថានស្អាត។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លើសពីនេះ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានសម្អាតផ្លូវជាតិ បានស្អាតជាបណ្តើរៗ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការគាំទ្រ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការសមាគម សង្គមស៊ីវិល ដៃគូសហការ និងអភិវឌ្ឍន៍ជាតិ អន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវភារកិច្ច ដោយការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។
សូមបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាម សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ២២ ៨៥៦ធុង។ ហើយក្នុងពេលនេះ ខេត្តកំពង់ធំបានទទួលចំនួន ៣១១៥ធុងបន្ថែមទៀត ពីក្រសួងបរិស្ថាន ដើម្បីបន្តចែកដល់មូលដ្ឋានគោលដៅ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ជាដើម៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល