ព័ត៌មាន
ក្រុមការងារក្រសួងបរិស្ថានរកឃើញទីតាំងសិប្បកម្មផលិត «ជីសរីរាង្គ» ជុង ហេង បង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន
ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងនាយកដ្ឋាន EIA នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញទីតាំង សិប្បកម្មផលិត “ជីសរីរាង្គ” ជុង ហេង បានបង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ទីតាំងគំនរស្តុកសំបកស្វាយ សម្រាប់ធ្វើជាជី មានបញ្ហាទឹកហៀរចេញ (ក្លិនស្អុយ) និងនៅទីតាំងហាលសម្ងួតសំណល់ស្វាយ ក៏មានបញ្ហាទឹកស្អុយហូរចេញផងដែរ នៅពេលមានភ្លៀងធ្លាក់។ ទឹកស្អុយ (ចេញពីតាំងស្តុក និងហាលសំបកស្វាយ) បានហូរចូលទៅក្នុងដីទំនាប ស្ថិតខាងក្រៅបរិវេណសិប្បកម្ម និងចុងក្រោយហូរបន្តចូលរណ្តៅដី និងប្រឡាយទឹកសាធារណៈ។ សិប្បកម្មពុំបានរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងហូរចេញពីទីតាំងស្តុក និងហាលសម្ងួតសំណល់ស្វាយ និងមានស្រះស្តុកត្រឹមត្រូវទេ។ បញ្ហានេះ អាបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ប្រឡាយទឹកសាធារណៈ។
ឆ្លើយតប នឹងបញ្ហាខាងលើ ក្រុមការងារបានអនុវត្តវិធានការបន្ត ដោយតម្រូវឱ្យសិប្បកម្ម ៖
១-ផ្អាកសកម្មផលិតកម្ម ជាបណ្តោះអាសន្ន រហូតដល់សិប្បកម្មអនុវត្តវិធានការរបស់ក្រសួងបរិស្ថាន រួចរាល់។
២-ពិន័យអន្តរការណ៍ ចំពោះសិប្បកម្មខាងលើ ករណីបើកដំណើរការអាជីវកម្ម ពុំបានរៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន។
៣-តម្រូវឱ្យសិប្បកម្ម រៀបចំប្រព័ន្ធប្រមូលទឹកស្អុយ និងស្រះស្តុកទឹកស្អុយ ដែលហូរចេញពីទីតាំងស្តុក និងហាលសំណល់ស្វាយ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងឱ្យបានរួចរាល់ក្នុងរយៈពេល ១ខែជាកំហិត ដើម្បីជៀសវាងទឹកស្អុយហូរចូលប្រឡាយទឹកសាធារណៈបន្តទៀត។
៤-តម្រូវឱ្យសិប្បកម្ម រៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។
សូមបញ្ជាក់ថា នៅក្នុងតំបន់នេះ ក្រុមការងារនឹងចុះធ្វើការត្រួតពិនិត្យ ទីតាំងរោងចក្រ សហគ្រាសមួយចំនួនទៀត ជាពិសេក្រុមហ៊ុនផលិតដំណាប់ស្វាយ ១កន្លែងនៅក្បែរនោះ បន្តបន្ទាប់ទៀត ដើម្បីធានាការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់មិនឱ្យសំនល់រាវ ហូរចូលទៅបពុលស្ទឹងព្រែកត្នោត។











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល