ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនឈរជើងនៅសមរភូមិមុខ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រមទាំងយុទ្ធជនពលី និងពិការ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងការអប់រំ កសាងធនធានមនុស្សនៅសមរភូមិក្រោយ។
សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា សមាគមសិស្ស-និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត.) ត្រូវពិនិត្យលទ្ធភាព និងផ្ដល់ឱកាសខ្ពស់ជូនចំពោះកូនៗ អតីតយុទ្ធជន និងយុទ្ធជន ដែលនេះក៏ជាផ្នែកមួយក្នុងការតបស្នងសងគុណនូវវីភាពរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល