ព័ត៌មាន
សម្ដេចធីបតី៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា
ភ្នំពេញ៖ ក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការប្រកបដោយ កិត្តិយសយ៉ាងក្រៃលែង ដែលរៀបចំដោយ ឯកឧត្តមFerdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការពង្រឹងភាពធន់ក្នុងតំបន់ និងការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ាន គឺកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) ពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការផ្តល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ប្តូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល