ព័ត៌មាន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center AEMC French Doctors របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ក៏មានវត្តមានលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត និងលោកស្រី ទេព មូណា រួមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តឱសថស្ថាន ដឺឡាហ្គារ ផងដែរ។
ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភក្នុងការចុះទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃក្នុងឱកាសនោះរួមមាន AEMC ឱសថស្ថាន ដឺឡាហ្គារ និងHamariya។
គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនភៀសសឹកជាង ៣២ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរាជរដ្ឋាភិបាល បានរៀបចំជូន បន្ទាប់ពីទាហានឈ្លានពានថៃបានរំលោភបំពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលផ្នែកខ្លះនៃភូមិរបស់ពួកគាត់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល