ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដាស់តឿនដល់យុវជន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយ លឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ការដាស់តឿនរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធី មនសិការ ពលរដ្ឋល្អក្រោមប្រធានបទ តួនាទីរបស់យុវជនក្នុងការចូលរួមថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍសង្គម ដែលកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពយុវជន។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានរំឭកពីគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយ និង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល យោធាដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៦-១៩៩៨ ជាស្ថាពរ និងស្វែងរកសន្តិភាពពេញលេញនៅកម្ពុជា។ គោលការណ៍នេះផ្តោតលើការផ្សះផ្សារជាតិដោយមិនប្រើអាវុធកម្ទេចគ្នា ធានាអាយុជីវិត មុខរបរ និងទ្រព្យសម្បត្តិជូនកម្លាំងខ្មែរក្រហមដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាល។

ឯកឧត្តម គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង រក ឃើញសុខសន្តិភាពពេញលេញនាំមកនូវការឯកភាពជាតិនិងឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេល៥០០ចុងក្រោយ ហើយរាជរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកដល់ ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងការបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម សង្កត់ធ្ងន់ថា ការស្វែងរកសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ហើយការការពារសន្តិភាពរឹតតែពិបាកទៅ ទៀតដូច្នេះត្រូវចូលរួមទាំងអស់គ្នាថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់យុវជនគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានមនុស្សជួយ អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ជាពិសេសត្រូវរៀនឱ្យចេះបច្ចេកវិទ្យា និងភាសាបរទេស។
ឯកឧត្តម ក្រើនរំឭកដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយម រួមគ្នា គាំទ្រផលិតផលខ្មែរឱ្យបានផុសផុល៕








-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន