ព័ត៌មាន
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានផ្ដល់នូវសូឡាចំនួន៦ ៧២ដើម សម្រាប់បំភ្លឺផ្លូវ នៅក្នុងភូមិទាំង៤ នៃឃុំទង់ត្រឡាច ។

ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានការចូលរួមពីលោក សេង ខាំងទៀង លោក ពូន វណ្ណា និងអាជ្ញាធរជាច្រើនរូបទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តច្រលាត់ដៃ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច បានថ្លែងថា សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងកត្តាជីវភាព សន្តិសុខសុវត្ថិភាព និងការជំរុញឲ្យអាជ្ញាធរមូលដ្ឋានសេវាសាធារណៈ ឲ្យបានល្អប្រសើរជាដើម ។
ឯកឧត្តមបានបន្ថែមថា មួយវិញទៀត រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចឡើយ ចំពោះគុណម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រ ឲ្យបានដឹកនាំប្រទេស ហើយសូមប្រជាពលរដ្ឋបន្តជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កុំជឿការញុះញង់របស់ក្រុមប្រឆាំងអគតិ ដែលមិនបានជួយជាតិអ្វីទាល់តែសោះ ហើយមានគំនិតធ្វើឲ្យប្រទេសជាតិចលាចលវឹកវរ ។
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានគូសបញ្ជាក់ថា សមិទ្ធផលដែលកើតចេញជាបន្តបន្ទាប់នេះ ជាសក្ខីកម្ម នៃការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ ហើយជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានកើតឡើងក្នុងមូលដ្ឋាននេះ គឺពិតជារួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយមួយទៀត អំពូលភ្លើងសូឡា ដែលសម្ដេចទាំងទ្វេផ្ដល់ជូនអ្នកឃុំទង់ត្រឡាច កាន់តែឲ្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាព ជាពិសេសនៅពេលយប់ព្រលប់ ។
ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ លោក ចាស់ ជឿន មេឃុំទង់ត្រឡាច បានថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានជួយអភិវឌ្ឍន៍មូលដ្ឋាននេះ ឲ្យមានការរីកចម្រើនពីមួយអាណត្តិ ទៅមួយអាណត្តិ ។
លោកបានបញ្ជាក់ថា ជាការឆ្លើយតបនឹងគុណបំណាច់ របស់ថ្នាក់ដឹកនាំនេះហើយ ទើបពលរដ្ឋក្នុងភូមិទាំង៤ នៃឃុំទង់ត្រឡាច បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានជាប់គ្រប់ៗអាណត្តិ ជាមួយនឹងការប្ដេជ្ញាបោះឆ្នោតគាំទ្របន្តទៀតដោយឥតងាករេ ។
គួរបញ្ជាក់ថា សម្រាប់អំណោយដែលឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារផ្ដល់ជូនពលរដ្ឋនៅថ្ងៃនេះ រួមមានគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ អំពូលសូឡាបន្ថែមចំនួនជាង ៤០គ្រឿង កង់សម្រាប់សិស្ស ម៉ាស៊ីនព្រីនផ្ដល់ដល់ប៉ុស្តិ៍រដ្ឋបាលឃុំទង់ត្រឡាច់ កុំព្យូទ័រសម្រាប់ក្មេងកំព្រា រួមទាំងថវិកាផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កុមារ និងកម្មវិធីផ្សេងៗ សរុបចំនួនជាង ៥ពាន់ដុល្លារ ៕ អត្ថបទបាន សុខរិទ្ធិ













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល