ព័ត៌មាន
អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិពីការប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ
ស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីសប្តាហ៍មុន បានទទួលស្វាគមន៍លោកស្រី Maida Furnia នាយិកាប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃការិយាល័យប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងបទល្មើសហិរញ្ញវត្ថុ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
ស្ថានទូតអាមេរិកនៅភ្នំពេញបានបន្តថា លោកស្រីនាយិកា Furnia បានជួបពិភាក្សាជាមួយសមភាគីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងការការពារពលរដ្ឋអាមេរិកពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សហរដ្ឋអាមេរិក នឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិពីការប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល