ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ CDC៖ កំណើនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកំពុងមានកំណើនជាគំហុក
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ថ្លែងឱ្យដឹងថា នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងជាគំហុក ស្របពេលរាជរដ្ឋាភិបាលបានអនុម័តបង្កើតតំបន់សេដ្ឋកិច្ចពិសេសកើនឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោងវិនិយោគដែលកម្ពុជាទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង ក្នុងឆ្នាំ២០២៦នេះ អនុម័តបានមានចំនួន ១៨៧ គម្រោង មានទុនវិនិយោគជាង ២,៦ ពាន់លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន គឺមានការថយចុះ ក៏ប៉ុន្តែមានកំណើននៃការវិនិយោគនៅតាម បណ្តាខេត្តមានចំនួនច្រើនជាងមុន។
ឯកឧត្តមបន្តថា ជុំវិញគម្រោងវិនិយោគឃើញថា នៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ មានកំណើនវិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបានកើនឡើងជាគំហុក ជាក់ស្តែងនៅឆ្នាំ២០២៣ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧១ គម្រោង, ឆ្នាំ២០២៤ មាន ១៥០ គម្រោង និងនៅឆ្នាំ២០២៥ កើនដល់ ២៤៣ គម្រោង។ បញ្ហានេះ រាជដ្ឋាភិបាលក៏បានបង្កើនការអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កើនឡើងគួកត់សសម្គាល់ផងដែរ ដោយក្នុងរយៈពេលជាង ២ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេស ដែលបានបង្កើតមានចំនួន ២០ តំបន់ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសិក្សានៅតាមបណ្តាខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឱ្យឆ្លើយតបទៅនិងតម្រូវការវិនិយោគនានារបស់វិស័យឯកជន។
ឯកឧត្តម ជា វុទ្ធី បញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ តំបន់សេដ្ឋពិសេសដែលអនុម័ត មានចំនួន ៦២ គម្រោង ក្រោមអនុ ក្រិត្យរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមទាំង៦២គម្រោងនេះ មានចំនួន ៣៥ គម្រោងកំពុងដំណើរការ ហើយមួយចំនួនកំពុងធ្វើ ការសាងសង់ និងមានប្រមាណជាង ១០ ក្រុមហ៊ុន ដែលវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរយៈពេលជាង ១០ ទៅ ២០ឆ្នាំ មកនេះ អត់ដំណើរនោះឡើយ ជាកម្មវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញឱ្យពួកគេត្រូវតែធ្វើការអភិវឌ្ឍ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល