ព័ត៌មាន
មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។
សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សទីតាំងប្រវត្តិសាស្ត្រ។
លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផល ក្រុមការងាររកឃើញមាន៖ ក. អដ្ឋិធាតុ ៖ ១. បំណែកឆ្អឹង លលាដ៍ ចំនួន ២២៣ បំណែក, ២. បំណែកឆ្អឹងថ្គាម ចំនួន ៤០ បំណែក, ៣. ធ្មេញ ចំនួន ៦៨, ៤. បំណែកឆ្អឹង (ដៃ-ជើង) ១,៤៨៤ បំណែក, ៥. បំណែកឆ្អឹងផ្សេងៗ ដែលប្រមូលនៅជុំវិញទីតាំង ចំនួន ៤១១ បំណែក។ ខ. វាយនភណ្ឌ ៖ ១. សម្លៀកបំពាក់ (ទ្រង់ទ្រាយពេញលេញ) ចំនួន ៩១, ២. បំណែកសម្លៀកបំពាក់ ប្រហែល ២០០០ បំណែក។
លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថ មែនទែនទៅក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តម អគ្គនាយកបេតិកភណ្ឌ លោកបានដឹកនាំក្រុមការងារសារមនី្ទរទួលស្លែង ចុះទៅពិនិត្យទីតាំងកាលពីអំឡុងខែមីនា លុះក្រោយពេលទទួលដំណឹងថាមានឃើញអដិ្ឋធាតុជាច្រើន និងសម្លៀកបំពាក់ជនរងគ្រោះនៅទីតាំងនោះ បានដឹកនាំក្រុមការងារចុះ ដើម្បីពិនិត្យបឋម និងសិក្សារៀបចំផែនការអនុវត្តការងារក្នុងកម្រិតណា។
សូមបញ្ជាក់ផងដែរថា៖ កោះ គ គឺជាអតីតទីតាំងឃុំឃាំង និងជាវាលពិឃាតដ៏ឃោរឃៅមួយ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងអំឡុងពេលនោះ កោះ គ នេះ ត្រូវបានគេស្គាល់ថាជា “មជ្ឈមណ្ឌល ០៨” (Centre 08) ដែលមានតួនាទីស្រដៀងទៅនឹងមន្ទីរស-២១ (ទួលស្លែង) ៕អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល