ព័ត៌មាន
សង្គមស៊ីវិលបង្ហាញសុទិដ្ឋនិយមរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានៅថ្ងៃស្អែកនេះ
សហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការធ្វើច្បាប់កាតព្វកិច្ចយោធា ពីព្រោះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ និងបង្ហាញសុទិដ្ឋនិយមថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។
បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយច្បាប់នេះ គឺជាអ្វីដែលមានរួចមកហើយ តែអ្វីដែលជាការឆ្លើយតបទៅនឹងភូមិសាស្ត្រនយោបាយសម័យថ្មី គឺស្របពេលនេះ រាជរដ្ឋាភិបាលបានលើកយកច្បាប់នេះធ្វើការកែសម្រួលដើម្បីយកមកធ្វើការអនុវត្តនៅក្នុងការសម្រេចដើម្បីឲ្យយុវជនអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំចូលបម្រើកាតព្វកិច្ចយោធា គឺដាច់ខាតត្រូវតែធ្វើព្រោះជាតម្រូវការរបស់ជាតិ។ ហើយតាំងពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីបានធ្វើទំនើបកម្មយោធាពីដំណាក់កាលមួយទៅដំណាក់កាលមួយដើម្បីការពារជាតិ។
លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករបានមានប្រសាសន៍ថា នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៦ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ក្នុងនាមប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ មាតុភូមិ ទឹកដី គឺមានភារកិច្ចដ៏ចម្បងមួយក្នុងការស្រឡាញ់ទឹកដីរបស់ខ្លួន ហើយជាកាតព្វកិច្ចត្រូវចូលរួមទាំងអស់គ្នា។ ហើយជឿជាក់ថាប្រជាពលរដ្ឋដែលបានដឹងពីកាតព្វកិច្ចយោធា នឹងបានយល់ដឹងអំពីបរិការនៃការការពារជាតិមានសារៈសំខាន់។

សូមជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់”កាតព្វកិច្ចយោធា”។ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖
· អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។
• ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
• ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
· ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល