ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង បើកវេទិកាសាធារណៈពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍមូលដ្ឋាន និងផ្សព្វផ្សាយពីការយល់ដឹងតម្លៃសីលធម៌សង្គម និងកាតព្វកិច្ចយោធាដល់ពលរដ្ឋ
តាកែវ៖ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងអាជ្ញាធរមូលដ្ឋានបានបើកវេទិកាសាធារណះផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍនៅមូលដ្ធានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនាថ្ងៃទី៩ ខែ៥ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួន សារឿន អនុប្រធានក្រុមការងារ តំណាង ឯកឧត្ដម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងលោក សាយ វណ្ណះ អភិ បាលស្រុកបាទី ខេត្តតាកែវ ។
វេទិកានេះមានការចូលរួមពីមន្ត្រីរាជការក្នុងមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច យុវជនចុះជួយមូលដ្ឋានឃុំ រួមនិងប្រជាពលរដ្ឋចំនួនជាង ២៥០នាក់ ។ដោយក្នុងពិធីនេះមានការឡើងថ្លែងពីបញ្ហាសិលធម៌សង្គម ដោយឯកឧត្តម ហ៊ីន ពិណ្ណារិទ្ធ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង ,បទអន្តរាគមន៍ស្តីពីកាតព្វកិច្ចយោធា ដោយឯកឧត្តម គា អ៊ាវ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង,មតិចំណាប់អារម្មណ៍របស់ក្រុមយុវជនចុះជួយឃុំព្រមទាំងការអំពាវនាវឲ្យចូលរួមរក្សាអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ និង ទប់ស្កាត់មិនឲ្យកើតមានបទល្មើស
គ្រប់ប្រភេទ ដូចជា បញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាខុសច្បាប់ក្នុងមូលដ្ឋានជាដើម ជាពិសេសបានដោះស្រាយនូវរាល់តម្រូវចាំបាច់នានាជូនដល់ប្រជាពលរដ្ឋពីសំណាក់លោក សាយ វណ្ណះ អភិបាលស្រុកបាទី ខេត្តតាកែវ ផងដែរ ៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល