ព័ត៌មាន
ព្រឹត្តិការណ៍បាល់ទះ តេជោលីគ លើកទី៣ ដឹងតែកក្រើក ក្រោយបន្ថែមលក្ខខណ្ឌថ្មី និងប្រាក់រង្វាន់
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រ បន្ទាប់ពីសហព័ន្ធ បានបន្ថែមនូវលក្ខខណ្ឌថ្មីៗ ព្រមទាំងប្រាក់រង្វាន់ ដល់ក្រុមលេខ១ តាមជុំទ្វេដង។

នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន ស្ដីពីការប្រកួតពានរង្វាន់ តេជោលីគ លើកទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតជុំទី១ នាថ្ងៃទី១៥ ខែឧសភាខាងមុខ។
ការផ្លាស់ប្ដូរពេលវេលារៀបចំជារឿងមួយ ហើយការត្រៀមខ្លួនរបស់បេក្ខភាពទាំង ៨ សុទ្ធតែធ្វើបានល្អ ព្រមទាំងការបន្ថែមលក្ខខណ្ឌ រឿងប្រើប្រាស់កូតាកីឡាករបរទេស ព្រមទាំងការផ្លាស់ប្ដូរកីឡាករថ្មី នៅចន្លោះសម្រាកជុំទី១ មុនចាប់ផ្ដើមជុំទី២ សុទ្ធតែជាកត្ដាជំរុញឲ្យព្រឹត្តិការណ៍តេជោលីគ រដូវកាលកាន់តែរន្ថើន។ មិនតែប៉ុណ្ណោះ ក្រុមដែលឈរលេខ១ ទាំងជុំទី១ និងជុំទី២ នឹងទទួលបានប្រាក់រង្វាន់ទ្វេដង ដែលសរុបប្រាក់រង្វាន់ពេញ ១រដូវកាលឆ្នាំនេះជាង ១០០លានរៀលឯណោះ។
សម្រាប់បេក្ខភាព ៨ក្រុម ដែលត្រូវប្រជែងជើងឯក តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ រួមមាន1. ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ស្នងការដ្ឋាននគរបាលខេត្តរាជធានីភ្នំពេញ, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ចំពោះកម្មវិធីប្រកួតវិញ សម្រាប់ជុំទី១ នឹងធ្វើការប្រកួតពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ដើម្បីសម្រួលដល់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះ សហព័ន្ធក៏បានចំណាយថវិកាប្រមាណ ៣ម៉ឺនដុល្លារ បំពាក់កង្ហារធំៗក្នុងវិមានផងដែរ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល