ព័ត៌មាន
ការដោះដូរធ្វើពាណិជ្ជរបស់កម្ពុជារយៈពេល៤ខែនេះ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀតគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ១៩ ពាន់លានដុល្លារប៉ុណ្ណោះ)។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈពេល៤ខែ នៅដើមឆ្នាំនេះ មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេស សំខាន់ៗរួមមាន៖ ប្រទេសចិនជិត ៥៨៣ លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤,៤ ពាន់លានដុល្លារ, វៀតណាមជិត ២ ពាន់លានដុល្លារ, ជប៉ុនជាង ៦១៤ លានដុល្លារ, ថៃជាង ៣២៤ លានដុល្លារ, អេស្បាញ ៣៧៣ លានដុល្លារ, កាណាដា ជាង ៣៧៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលនៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចូលទំនិញមានទឹកប្រាក់សរុបប្រមាណជាង ១២,២ ពាន់លានដុល្លារ កើនឡើងជាង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ, វៀតណាមជាង ១,៣ ពាន់លានដុល្លារ, ជប៉ុន ៣៥២ លានដុល្លារ, ថៃ ៦៩០ លានដុល្លារ, សឹង្ហបុរី ជាង ៧៥១ លានដុល្លារ, ម៉ាឡេស៊ី ៤៦៧ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល