ព័ត៌មាន
យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និងពលរដ្ឋ
នៅក្នុងស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ យុវជនកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា។ ការបង្ហាញឆន្ទៈរបស់យុវជននេះ មិនមែនគ្រាន់តែ ជាការអនុវត្តតាមច្បាប់នោះទេ តែគឺជាការឆ្លុះបញ្ចាំង ពីមនសិការស្នេហាជាតិ ការពារអធិបតេយ្យជាតិ និងប្រជាពលរដ្ឋ។
យុវជន ចំនួន ៥នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ BTV នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ថា ពួកគេ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូលបំពេញកាតព្វកិច្ចយោធា។ ពួកគេថា ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការអនុវត្ត តាមច្បាប់នោះទេ ប៉ុន្ដែគឺជាមោទនភាព ដែលពួកគេ មានឱកាស ហ្វឹកហ្វាត់ក្នុងជួរកងទ័ព រៀនពីរបៀបការពារខ្លួន ការពារគ្រួសារ និងការពារបូរណភាពទឹកដី។
ចំណែកតំណាង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានប្រសាសន៍ថា ពួកគាត់គាំទ្រ សេចក្ដីព្រាងច្បាប់ កាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ ធ្វើឲ្យយុវជនមានកាយសម្បទារឹងមាំ មានវិន័យ និងសីលធម៌។ ហើយតាមរយៈ ការចូលហ្វឹកហាត់ក្នុងជួរកងទ័ពនេះ នឹងធ្វើឲ្យពួកគេ យល់កាន់តែច្បាស់ពីតម្លៃ នៃសន្ដិភាព។
សូមជម្រាបជូន សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា មានវិសាលភាព អនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប អាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដី ផ្អែកលើការស្ម័គ្រចិត្ត។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបាន គណៈរដ្ឋមន្រ្ដី អនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និងប្រកាសជាប្រញាប់។ ហើយរដ្ឋសភាជាតិកម្ពុជា បានទទួលយក ប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យ សិក្សា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងបានពិនិត្យ សិក្សា ចប់សព្វគ្រប់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ហើយនៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ រដ្ឋសភាជាតិ នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា។
សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា រៀបចំឡើងដើម្បីរួមចំណែក កសាងប្រទេសជាតិ ពង្រឹងកម្លាំងការពារជាតិមាតុភូមិ អភិវឌ្ឍកាយសម្បទា យុវជន ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំគំនិត និងវិន័យ ដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល