ព័ត៌មាន
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នកទស្សនាព្រលានយន្តហោះ
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រគល់រង្វាន់ជូនដល់អ្នកដំណើរ និងអ្នកទៅទស្សនានៅព្រលានយន្តហោះដោយក្នុងនោះមានរង្វាន់ធំៗជាច្រើន ដូចជា រថយន្ត ទូរទស្សន៍ និងរង្វាន់ផ្សេងៗទៀត។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

តាមការឱ្យដឹងរបស់ លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម បានលើកឡើងថា សម្រាប់អ្នកដែលមកទស្សនា ឬអ្នកធ្វើដំណើរ ដែលចំណាយប្រាក់យ៉ាងតិច ៣០ដុល្លារ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានឱកាសចាប់រង្វាន់មានរង្វាន់ធំ គឺឡាន ផ្ទះល្វែង និងរង្វាន់ជាច្រើនទៀត។ លោកស្រីបន្តថា ការចំណាយចាប់ពី៣០ដុល្លារឡើងទៅ ហាងនឹងផ្តល់ជាក្រដាសដើម្បីចាប់រង្វាន់ ដែលតម្រូវបំពេញព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន និងលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ។

លោកស្រី កាំង វួចសៀង បានបញ្ជាក់ថា ការចាប់រង្វាន់នេះ ធ្វើឡើងពីរលើក ដោយលើកទី១ គឺធ្វើឡើងអំឡុងពេលចូលឆ្នាំខ្មែររួចមកហើយ ចំណែកការចាប់រង្វាន់លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ខាងមុខ ជាគម្រប់ខួប១ឆ្នាំ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
សូមជំរាបជូនទៀតថា ការចាប់រង្វាន់នេះ គឺធ្វើឡើងសម្រាប់អតិថិជនដែលធ្វើដំណើរកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ រង្វាន់មានដូចជា រង្វាន់ធំ ឡាន រង្វាន់ផ្ទះល្វែង និង រង្វាន់បន្ទាប់បន្សំ។ ការចាប់រង្វាន់នេះ បង្កើតឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកដែលមកទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ឬអ្នកធ្វើដំណើរហោះហើយ អាចផ្សងសំណាង៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល