ព័ត៌មាន
អតីតយុទ្ធជន៖ កត្តាសុខសន្តិភាព គឺមានសារៈសំខាន់ណាស់ចំពោះប្រជាជន និងការអភិវឌ្ឍន៍
កំពង់ឆ្នាំង៖ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអោយដឹងថា «សុខសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះការរស់នៅ ការប្រកបមុខរបរផ្សេងៗរបស់ប្រជាជន និងការអភិវឌ្ឍន៍ប្រទេស ទាល់តែមានសុខសន្តិភាព ទើបអាចធ្វើទៅបាន តែបើមានសង្គ្រាម ប្រទេសនោះនឹងមិនអាចរកក្តីសុខអោយប្រជាជន និងអាចអភិវឌ្ឍន៍ប្រទេសបានឡើយ»។
អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានបន្តថា កូនក្មួយជំនាន់ក្រោយត្រូវចងចាំជានិច្ចជាមួយពាក្យសន្តិភាព ព្រោះសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយតម្លៃនៃសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ មិនអាចខ្វះបានឡើយ ហើយតម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព។ ពួកគាត់ជាអតីតយុទ្ធជន បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសជាយូរមកហើយ ហើយបានស្គាល់រសជាតិនៃសង្គ្រាមនេះឆ្អែតឆ្អន់ និងមិនចង់បានសង្គ្រាមបន្តក្នុងប្រទេសយើងទៀតឡើយ។ សង្គ្រាមនាំមកការបែកបាក់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងគ្មានការអភិវឌ្ឍន៍ប្រទេស នាំអោយប្រទេសជាតិ និងប្រជាជនធ្លាក់ខ្លួនក្រលំបាក។
សូមជម្រាបជូនថាដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលរហូតដល់ពេលនេះ មានអ្នកខ្លះបានធុញទ្រាន់ជាមួយពាក្យថា “សន្តិភាព” ទៀតផង។ យ៉ាងណាក៏ដោយ អ្នកដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទើបដឹងថា តើសន្តិភាពមានតម្លៃយ៉ាងណា។ សន្តិភាព គឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផងដែរ។
ចំណែកសម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ផងដែរថា កម្ពុជា តែងតែចាត់ទុកការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាមងាយនឹងបង្កើត ប៉ុន្តែមិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែងាយនឹងបបាត់បង់។ មានយុវជនមួយចំនួនបែរជាភ្លេចពីគុណតម្លៃនៃសន្តិភាព ហើយអនុវត្តនយោបាយជ្រុលនិយមចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយពួកគេចាំត្រឹមតែពាក្យថា «លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ប៉ុន្តែគេភ្លេចពាក្យ «សន្តិភាព»។ សន្តិភាពមិនអាចគង់វង្សបានទេ ប្រសិនបើគ្មានការផ្សះផ្សារជាតិ និងការបង្រួបបង្រួមជាតិនោះ៕ អត្ថបទ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល