ព័ត៌មាន
រាជរដ្ឋាភិបាលជំរុញគោលនយោបាយលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពលើ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ជំនួសឱ្យគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ ដោយកែសម្រួលចំណុចសំខាន់ៗមួយចំនួន ដើម្បីឱ្យស្របទៅនឹងលទ្ធភាពរបស់ប្រជាជន។
ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីនេះ ក្នុងគោលបំណងដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពី លំនៅឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
ឯកសារគោលនយោបាយថ្មីនេះ ត្រូវបានផ្លាស់ប្តូរ និងកែសម្រួលចំណុចសំខាន់ៗចំនួន ៤ រួមមាន ៖ ទី-១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និងវិស័យឯកជន។ ទី-២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។
ទី-៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និង ទី-៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។
ការវិភាគស្ថានភាពទីផ្សារលំនៅឋាន បានបង្ហាញថា បរិមាណនៃការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់មានចំនួនលើសពីតម្រូវការជាក់ស្តែង និងពុំសមស្របតាមលទ្ធភាពរបស់ប្រជាជន ខណៈ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច និងមានតម្រូវការច្រើន។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា យល់ស្រប ថា នាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច ព្រោះពុំទាន់មានគម្រោងវិនិយោគច្រើននោះទេ ទៅលើការសាងសង់ បុរី ឬខុនដូ ដែលមានតម្លៃសមរម្យ។
បើផ្អែកតាមគោលនយោបាយលំនៅឋានជាតិឆ្នាំ២០១៤ កម្ពុជាត្រូវបានរំពឹងថា នឹងមានតម្រូវការផ្ទះបន្ថែមប្រមាណ ១,១លានយូនីត នៅត្រឹមឆ្នាំ២០៣០។ ក្នុងនោះ រាជធានីភ្នំពេញ មានតម្រូវខ្ពស់ជាងគេរហូតដល់ ៧០% នៃតម្រូវការលំនៅឋានសរុប។ តម្រូវការខ្ពស់ដោយសារចរន្តបំផ្លាស់ទីរបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុងកើនឡើង ដើម្បីមកស្វែងរកការងារធ្វើ និងបន្តការសិក្សា ជាដើម។ លំនៅឋានតម្លៃសមរម្យមានតម្លៃចន្លោះពី ១៥,០០០ដុល្លារអាម៉េរិក ដល់ ៣០, ០០០ដុល្លារអាមេរិក៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន