ព័ត៌មាន
សាលានៅទីជនបទ ក្នុងស្រុកមុខកំពូល រៀបចំសួនកម្សាន្ត សម្រាប់កុមារហាត់ប្រាណ និងលេងកម្សាន្តជួយដល់សុខភាព
កណ្តាល៖ សួនកុមារ និងសម្ភារលម្ហែរកម្សាន្ត (Playgound) យ៉ាងស្រស់ស្អាត នៅសាលាបឋមសិក្សាការកោង១ ស្ថិតក្នុងភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសាងសង់ឡើងរួចរាល់ ១០០ភាគរយ ដោយសប្បុរសជនមកពីប្រទេសកូរ៉េ និងជាគំនិតផ្តួតផ្តើម និងសម្របសម្របសម្រួល របស់លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

ការរៀបចំសួនកម្សាន្ត និង Playgound ក្រោមជំនួយរបស់អង្គការរ៉ូតារីកូរ៉េ (ROTARY Korea) និងអង្គការក្រោនហ្វ័រ ឈឺលដ្រេន ដើម្បីជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍ និងកសាងសមិទ្ធផលនានាជូនជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រីក និងពង្រឹងគោលនយោបាយទំនាក់ទំនងអន្តរជាតិ ដើម្បីជ្រៀតចូលក្នុងសហគមន៍ ប្រកបដោយចីរភាព និងទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការសួនកម្សាន្តនេះ លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ លើកឡើងថា ដោយមើលឃើញពីគុណសម្បត្តិ នៃរៀបចំសួនកម្សាន្ត និងទីតាំងលេងកម្សាន្តរត់លម្ហែរបស់សិស្សានុសិស្សតូចៗ ទើបលោក និងក្រុមការងារបានគៀងគរមិត្តកូរ៉េ តាមរយៈអង្គការរ៉ូតារី កូរ៉េ ដឹកនាំដោយលោក គង់ មីយ៉ុងស៊ីក និងលោក គឹម សាំងស៊ូ រួមទាំងសហការី របស់អង្គការក្រោនហ្វ័រ ឈឺលដ្រេន បានចូលរួមកសាងសួនកុមារ ប្រកបដោយសោភ័ណ្ឌភាព ទុកសម្រាប់សិស្សានុសិស្សលេង ក្រោយម៉ោងចេញលេង និងបានរត់លេងលម្ហែរអារម្មណ៍ បង្កើនភាពស្និទ្ធិស្នាលរវាងមិត្តរួមថា្នក់ និងមិត្តរួមសាលាផងដែរ ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា អង្គការទាំងពីរនេះ គឺមិត្តស្និតស្នាលបំផុតរបស់កម្ពុជា ព្រោះបានចូលរួមកសាងសួនកុមារ តាមបណ្តាសាលារៀនជាច្រើនផងដែរ ក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្ដេជ្ញាបន្តកសាង តាមសាលាបឋមសិក្សានានាបន្ថែមទៀតផង។
ប្រតិភូនៃអង្គការ ROTARY Korea លើកឡើងថា ការចូលរួមជួយកសាងនូវសួនកម្សាន្តសម្រាប់កុមារនេះ គឺចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពកុមារ បង្ហាញពីការស្រឡាញ់សុខភាព ហើយចង់ឲ្យពួកគេមានសុខភាពល្អ បានចូលរៀនទៀងទាត់ ហើយការចូលរួមនេះ គឺបានឆ្លើយតបផងដែរ ទៅនឹងកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសកូរ៉េ ដែលមានជាមួយគ្នាជាយូរណាស់មកហើយ ។ សង្ឃឹមថា សម្ភារនេះក៏នឹងក្លាយជាចំណែក កាន់តែធ្វើឲ្យប្រទេសទាំងពីរ មានមិត្តភាពជាមួយគ្នា កាន់តែស្និទ្ធស្នាល ។
ក្នុងឱកាសនោះ លោក ហុង គិរី អភិបាលរងស្រុកមុខកំពូល តំណាងលោក យី យ៉េន អភិបាលស្រុកមុខកំពូល ក៏បានផ្ដាំផ្ញើ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្ស ដែលជាអ្នកទទួលផលផ្ទាល់ ប្រើប្រាស់ឲ្យបានយូរអង្វែង ហើយចូលរួមថែរក្សា ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ទូច សុភា និងលោកជំទាវ អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់ អង្គការទាំងពីរ ដែលបានកសាងសួនកុមារ នឹងធ្វើឲ្យកុមារកម្ពុជាកាន់តែមានសុខភាពល្អ កម្លាំងមំាមួន រហ័សរហួន ហើយមកសាលារៀនទៀងទាត់ និងជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល