ព័ត៌មាន
អតីតយុទ្ធជននៅភូមិអូកាខុប កំពុងផ្លាស់ប្ដូរជីវភាពក្រោមអំណោយដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
អតីតយុទ្ធជនរស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គេដែលខិតខំដាំជាងបីឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកម្រៃជាបណ្តើរៗ ធ្វើឱ្យជីវភាពគ្រួសារពួកគេបានធូរធារជាងពេលមុនមួយកម្រិត។

អតីតយុទ្ធជនបានឱ្យដឹងថា អតីតយុទ្ធជនទាំងអស់ បានទទួលដី និងផ្ទះរបស់សមាគមអតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននិវត្តជនកម្ពុជា, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អនុប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចំនួន១ម៉ឺន៥រយម៉ែត្រការ៉េក្នុង១គ្រួសារ។ ក្រោយទទួលបានភ្លាម អតីតយុទ្ធជន បានខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំជាច្រើនប្រភេទ ដែលពេលនេះ ពួកគេបានផល និងលក់បានថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាពបណ្តើរៗហើយ។ ដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំផ្សេងទៀត នឹងហុចផលឱ្យជាបន្តបន្ទាប់ ហើយនៅថ្ងៃក្រោយ គ្រួសារពួកគេមិនលំបាករឿងលុយកាក់ទៀតឡើយ។
អតីតយុទ្ធជនបានបញ្ជាក់ថា ដីនៅទីតាំងនោះ មានជីជាតិល្អ និងសំណូមពរដល់អតីតយុទ្ធជនទាំងអស់ដែលមិនទាន់បានដាំដុះ សូមខិតខំដាំដុះដំណាំជុំវិញផ្ទះ ដើម្បីទ្រទ្រង់ជីវភាពឱ្យប្រសើរឡើង។
ពួកគេបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានជួយគ្រួសារគាត៉ងៅយមានជីវភាពល្អដូចថ្ងៃនេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជនទាំងអស់ ដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។ គ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ រួមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់រស់នៅមានជីវភាពធូរធារ៕ អត្ថបទ៖ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល