ព័ត៌មាន
អនុប្រធានទី១ CDC ស្នើដល់ទូតសិង្ហបុរី ជួយទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្តាក់ទុននៅកម្ពុជាបន្ថែម
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ឯកអគ្គរដ្ឋទូតសិង្ហបុរី ពិនិត្យលទ្ធភាពជួយជំរុញ និងទាក់ទាញវិនិយោគិនសិង្ហបុរី មកកម្ពុជាបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ បែបហាឡាល់ ដែលជាវិស័យមានសក្តានុពល ខ្ពស់ សម្រាប់ទីផ្សារក្នុងតំបន់និងសកលលោក។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, ក្នុងជំនួបនោះ បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដោយផ្តោតសំខាន់លើ៖ ការលើកកម្ពស់ភាពប្រទាក់ក្រឡានៃបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ (ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវអាកាស) រួមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីប្រែក្លាយកម្ពុជាជាចំណុចតភ្ជាប់ក្នុងតំបន់, និង គម្រោងផែនការរបស់ ក.អ.ក. ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ឧត្តមានុវត្តន៏ប្រតិបត្តិការកការងារនៅក្នុងស្ថាប័នផ្ទាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការវិនិយោគនានា របស់វិនិយោគិនសិង្ហបុរី ដែលកំពុង មានប្រតិបត្តិការយ៉ាងរស់រវើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពជួយជំរុញ និង ទាក់ទាញវិនិយោគិនសិង្ហបុរីមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារបែបហាឡាល់ ដែលជាវិស័យ មានសក្តានុពលខ្ពស់សម្រាប់ទីផ្សារក្នុងតំបន់ និងសកលលោក។
ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងត្រូវបាន ថែរក្សាពូនជ្រំយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបន្ថែមថា ក្នុងរយៈពេលពីរខែ នៃការចាប់ ផ្តើមបេសកកម្មការទូតនេះ, ឯកឧត្តមបានចុះស្វែងយល់ផ្ទាល់ នៅតាមបណ្តាខេត្តសំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែង យល់អំពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ផែនការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំប្រព័ន្ធ ភស្តុភារកម្មទំនើប ដើម្បីជំរុញពាណិជ្ជកម្មតាមសមុទ្រ និងខេត្តកោះកុង (តំបន់ស្រែអំបិល) ដើម្បីពិនិត្យលើកិច្ចការអភិរក្សសត្វព្រៃ និងការអភិវឌ្ឍវិស័យទេសចរណ៍បែបជីវៈចម្រុះ ដែលជាគំរូនៃតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម Steven Pang Chee Wee វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី នឹងកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន