ព័ត៌មាន
កម្ពុជា-ឡាវនឹងបើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៅចុងសប្ដាហ៍នេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការងារធានាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១២ ខែឧសភា នេះថា កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គឺផ្តោតសំខាន់លើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ ដោយកិច្ចប្រជុំនេះធ្វើជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ។ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នា ដោយមានបញ្ហាអ្វីត្រូវផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកសហប្រតិបត្តិការលើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែន។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះអគ្គបញ្ជាការ ចំណែកភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ព និងជាសហប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៣ ភាគីទាំងពីរបានឯកភាពគ្នាបន្តនិងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន។ បន្តគាំទ្រឱ្យគណៈកម្មាធិការព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន៕ អត្ថបទ៖ វង្ស សុភាព
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល