ព័ត៌មាន
ការបង្រៀនពីរវេនផ្ដល់ឱកាសឱ្យកុមារសិក្សាបានច្រើន និងមានចំណេះដឹងប្រសើរជាងមុន
បច្ចុប្បន្នសាលាបឋមសិក្សាមួយចំនួន បានផ្លាស់ពីការសិក្សាមួយពេល ទៅជាការសិក្សាពេញមួយថ្ងៃ។ ការសិក្សាពេញមួយថ្ងៃនេះ បានផ្ដល់ផ្លែផ្កាមកវិញជាភាពប្រសើរឡើងរបស់កុមារ។ កុមារទទួលបានការសិក្សា ការអប់រំច្រើនម៉ោង ហើយលទ្ធផលសិក្សារបស់ពួកគេក៏មានភាពប្រសើរ។
សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ជាសាលាមួយដែលបានវិវត្តខ្លួន ពីការបង្រៀនមួយពេលធម្មតា ទៅជាសាលាអនុវត្តការសិក្សាពីរវេនពេញមួយថ្ងៃទាំងស្រុង។ ការផ្លាស់ប្ដូរនេះ ទាំងគ្រូបង្រៀន ទាំងសិស្ស ត្រូវមកបង្រៀន និងរៀនទាំងព្រឹកទាំងរសៀល។
លោក ផុន ណាត ជានាយកសាលាបានបង្ហាញការមើលឃើញថា សិស្សទទួលបានភាពវិជ្ជមានច្រើន ក្រោយអនុវត្តការសិក្សាពេញមួយថ្ងៃនេះ។ លោកនាយកបន្តថា សិស្សទទួលបានការសិក្សាច្រើនម៉ោងជាងមុន សិស្សទទួលបានការអភិវឌ្ឍចំណេះដឹងកាន់តែប្រសើរ និងភ្ជាប់ជាមួយការមានសីលធម៌ប្រពៃ និងវិន័យល្អរបស់កុមារ។
ភ្ជាប់ជាមួយផ្លែផ្កាដែលទទួលបាននេះ លោកក្នុងនាមជាគណៈគ្រប់គ្រងសាលា ពិតជាអរគុណដល់គ្រូបង្រៀនគ្រប់រូប ដែលបានឯភាព ចូលរួមបំពេញការងារបង្រៀនពេញមួយថ្ងៃដើម្បីចំណេះដឹងរបស់សិស្ស។
សម្រាប់គ្រូបង្រៀនវិញ ទោះមានភាពនឿយហត់យ៉ាងណាក្ដី ក៏ពួកគាត់នៅតែមានស្នាមញញឹម។ ញញឹម ដោយពួកគាត់សប្បាយ ពេលឃើញថាការបំពេញការងារបង្រៀនទាំងពីរវេនរបស់ពួកគាត់ ពិតជាបានផ្ដល់ឱ្យសិស្សមានការចេះដឹងច្រើនជាងមុនពិតប្រាកដមែន។ ក្នុងនាមជាគ្រូ គ្មានអ្វីចង់បានជាងការដែលឃើញ សិស្សមានការចេះដឹងជាមុននោះទេ។
ការសិក្សាពេញមួយថ្ងៃនេះ ក៏មានការបង់ជាវិភាគទានមួយចំនួន សម្រាប់ទ្រទ្រង់ដំណើរការរៀន និងបង្រៀនឱ្យមាននិរន្តរភាពផងដែរ៕ អត្ថបទ៖ គឹម ហុក









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល