ព័ត៌មាន
វិស័យឯកជនសហការអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា
ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មធំៗ ក្នុងវិស័យទេសចរណ៍ កំពុងរួមសហការអនុវត្តផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិទស្សនាកម្ពុជាឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការខិតខំរួមគ្នា ថែរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាមបណ្តាប្រទេសនានាទៀត។
ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែឧសភានេះ ថា បច្ចុប្បន្នអាជីវកម្មតូចធំៗនានា ក្នុងវិស័យទេសចរណ៍ បាននិងកំពុង សហការអនុវត្តផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជាតិ អំឡុងពេលនេះវិស័យទេសចរណ៍កំពុងជួបរងប៉ះពាលខ្លាំងដោយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា វិបត្តិតម្លៃប្រេងជាសកល និងបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ជាដើម ហើយដើម្បីសម្រេចគោលដៅការអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិនេះ សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានស្នើក្រសួងព័ត៌មានជួយសម្របសម្រួលអញ្ជើញអ្នកសាព័ត៌មានមកពីបណ្តាទូរទស្សន៍ជាតិ តាមបណ្តាប្រទេសគោលដៅទេសចរណ៍សំខាន់ៗ មកទស្សនាកម្ពុជា យកព័ត៌មាន ផ្សព្វផ្សាយអំពីស្ថានភាពពិត សក្តានុពលទេសចរណ៍នៅកម្ពុជា។
ឧកញ៉ា លូ ម៉េង បន្តថា ជាក់ស្តែងនៅកម្ពុជា មានគោលដៅទេសចរណ៍ដើរកម្សាន្តច្រើន មានភាពទាក់ទាញខ្លាំង និងមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខណៈក្រសួងទេសចរណ៍ និងផ្នែកឯកជន ក៏បានរួមគ្នា អភិវឌ្ឈន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍សំបូរបែប ដូចជា អេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច ទេសចរណ៍សាសនា ទេសចរណ៍វិជ្ជសាស្ត្រ ទេសចរណ៍MICE និងកសិទេសចរណ៍ជាដើម។
នៅក្នុងសិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ ឆ្នាំ២០២៨ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរណ៍ ខណៈពិភពលោក កំពុងស្ថិតក្នុងនិន្នាការមិនប្រាកដប្រជា បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរជាសកល ហើយបូករួមនិងការមាន បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ បញ្ហាបង្ក្រាបស្កេមអនឡាញជាដើម បង្កការភ័យខ្លាចរយៈពេលវែង ដល់ធ្វើដំណើរនៃភ្ញៀវទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍កម្ពុជា។
យ៉ាងណា ឯកឧត្តម ក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមរកវិធានការគន្លឹះ ការកំណត់ទីផ្សារយុទ្ធសាស្ត្រថ្មីៗ ទាក់ទាញទេសចរអន្តរជាតិ ដែលផ្អែកលើកត្តាខាងក្នុង កត្តាខាងក្រៅ កត្តាហានីភ័យ កត្តាកាលានុវត្តភាព ការរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាមបណ្តាប្រទេសនានាទៀត៕ អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល