ព័ត៌មាន
ស្ថានីយកសិឧតុនិយម ផ្តល់ព័ត៌មានពីអាកាសធាតុ និងការណែនាំពលរដ្ឋពីដំណាំកសិកម្មសមស្របតាមអាកាសធាតុ
ស្ថានីយកសិឧតុនិយម បានរួមចំណែកយ៉ាងសំខាន់ដល់ប្រជាកសិករបានដឹងព័ត៌មានពីអាកាសធាតុ និងការណែនាំដំណាំកសិកម្មសមស្របតាមការប្រែប្រួលអាកាធាតុ។
ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ បានថ្លែងថា ស្ថានីយកសិ-ឧតុនិយម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីឧតុនិយម និងការណែនាំពីដំណាំកសិកម្មសមសម្របតាមអាកាសធាតុ ងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម។
ឯកឧត្ដម បានបញ្ជាក់ដូច្នេះនៅក្នុងពិធីប្រគល់ និងទទួលជាផ្លូវការនូវស្ថានីយកសិឧតុនិយម ដោយមានស្ថានីយតម្លើងថ្មីចំនួន៨ និងស្ថានីយដែលបានជួសជុលកែលម្អចំនួន១២ ក្នុងខេត្តគោលដៅ ក្នុងការអនុវត្តគម្រោងភាពជាដៃគូ រវាងរដ្ឋសហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរៈបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប ហៅកាត់ថាគម្រោង PEARL ក្រោមហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលរៀបចំនៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសផា នេះ ។
ឯកឧត្តមបានបន្ថែមថា សម្រាប់ការផ្តល់ព័ត៌មានពីឧតុនិយម និងការដំណាំជូនដល់កសិករធ្វើឡើងតាមរយៈគេហទំ ព័រ និងAPP ដែលមានឈ្មោះថា mowram weather។
លោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានលើកឡើងដែរថា អង្គការFAO ពិតរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងលើកកម្ពស់វិស័យធនធានទឹក និងកសិកម្មដើម។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នស្ថានីយកសិឧតុនិយមមានចំនួនជាង៩០ស្ថានីយនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះក៍រាប់បញ្ចូលទាំងជំនួយពីគម្រោងគជ់ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រោមការសម្របសម្រួលអនុវត្តដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)
ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន រួមជាមួយនឹងក្រសួងធនធាន នឹងឧតុនិយម៕ អត្ថបទ៖ទូច សោភ័ណ














-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល