ព័ត៌មាន
UN ប្តេជ្ញាបន្តជួយដល់កម្ពុជា គាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងថា អង្គការសហប្រជាជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកជំទាវ Vladanka Andreeva តំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងក្នុង កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការងាររួម (ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ អាទិភាពឆ្នាំ២០២៦ នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤- ២០២៨ (UNSDCF-2024-2028) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, លោកជំទាវបានបង្ហាញការកោតសរសើរ ចំពោះការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ និងបានកត់ត្រានូវរាល់អនុសាសន៍របស់អង្គប្រជុំ ដើម្បីធានាការអនុវត្តផែនការ អាទិភាពឆ្នាំ២០២៦ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង។
លោកជំទាវ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងាររួម គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពិនិត្យឡើង វិញនូវសមិទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងឆ្នាំ២០២៥កន្លងមក ព្រមទាំងឯកភាពលើអាទិភាពឆ្នាំ២០២៦។ អង្គការសហប្រជា- ជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាច្រើន តាមរយៈការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ កន្លងមក ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានរំឭកជូនអង្គប្រជុំពីសាវតា និងសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការ ដឹកនាំការងាររួម ដែលមានតួនាទីក្នុងការពិនិត្យ តាមដានវឌ្ឍនភាព និងផ្តល់អនុសាសន៍ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈម នានា ក្នុងអំឡុងពេលនៃការអនុវត្ត UNSDCF 2024-2028។
អង្គប្រជុំបានរំលេចនូវអាទិភាពជាយុទ្ធសាស្ត្រចំនួន៣ លើការអនុវត្តកិច្ចការងារបន្តរបស់ UNSDCF 2024-2028 រួមមាន៖ ១. ត្រូវបន្ត ពង្រឹងភាពស៊ីសង្វាក់គ្នារវាងអាទិភាពគោលនយោបាយ និងការអនុវត្ត ជាពិសេសនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យលទ្ធផល ដែលសម្រេចបានមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ២. ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើ ប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលទិដ្ឋភាពហិរញ្ញវត្ថុសកល ក្នុងនោះរួមមាន ការកៀរ គរហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតម្រឹមការប្រើប្រាស់ធនធានឱ្យស្របតាម អាទិភាពអភិវឌ្ឍន៍ជាតិ។ ៣. ត្រូវពន្លឿនការអនុវត្តការងារក្រោមអភិក្រមអន្តវិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជា ការប្រែ ប្រួលអាកាសធាតុ កិច្ចគាំពារសង្គម និងបរិវត្តកម្មសេដ្ឋកិច្ច៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល