ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញ អនុវត្តការងារឆ្នាំ២០២៥ សម្រេចបានកំណើនល្អគ្រប់វិស័យ
នៅក្នុងបំណាច់ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តសម្រេចបានលទ្ធផលការងារល្អ និងមានកំណើនគ្រប់វិស័យ ទាំង បរិមាណកុងតឺន័រ, ប្រមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, ចំនួននាវាឆ្លងកាត់ និងនាវាដឹកអ្នកដំណើរទេសចរអន្តរជាតិ និងចំនួន អ្នកដំណើរនិងទេសចរជាដើម។
ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១១ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, ឯកឧត្តមបង្ហាញអំពីលទ្ធផលការងារត្រួសៗ នៅឆ្នាំ កន្លងមក និងផែនការការងារសម្រាប់ឆ្នាំខាងមុខ ក្នុងនោះសម្រាប់លទ្ធផលការងារឆ្នាំ២០២៥៖ កំពង់ផែស្វយ័តភ្នំពេញទទួលបាន បរិមាណកុងតឺន័រ មានចំនួនសរុបជាង ៦០ ម៉ឺន TEU កើនឡើងជិត ២៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ និងស្មើជាង ១១៥% ធៀបនឹងផែនការឆ្នាំ២០២៥។
ចំណែកបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៥នេះដែរ ទទួលបានសរុបជាង ៥,៦ លានតោន កើនឡើងជាង ១៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ៤,៨ លានតោន) និងសម្រេចបានជិត ១១២% ធៀបនឹងផែនការឆ្នាំ២០២៥។ ចំណែកចំនួននាវាឆ្លងកាត់ មានចំនួនសរុបជាង ៣,៧ ពាន់គ្រឿង កើនឡើងជាង ១% ធៀបនឹងការ អនុវត្តក្នុងឆ្នាំ២០២៤ (មានជាង ៣,៦ ពាន់គ្រឿង) សម្រាប់ឆ្នាំ២០២៥, ក.ស.ភ. សម្រេចបានជាង ៥៦% ធៀបនឹងផែនការ ឆ្នាំ២០២៥។
ដោយឡែកចំនួននាវាដឹកអ្នកដំណើរ និងទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៥, មានចំនួនសរុបជាង ២,២ ពាន់ជើង កើនឡើង ៧% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ២ ពាន់ជើង) សម្រាប់ឆ្នាំ២០២៥ ក.ស.ភ សម្រេចបាន ១១៨% ធៀបនឹង ផែនការឆ្នាំ២០២៥។ ចំពោះចំនួនអ្នកដំណើរ និងទេសចរឆ្លងកាត់វិញ, ក.ស.ភ. ក្នុងឆ្នាំ២០២៥ សរុបមានចំនួនជាង ៧០ ពាន់នាក់
កើនឡើងជាង ៦% ធៀបនឹងការអនុវត្តឆ្នាំ២០២៤។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា កំពង់ផែស្វយ័តភ្នំពេញជាច្រកទ្វារ ភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់។ កំណើននៃសកម្មភាពដឹកជញ្ជូននិងភស្តុភារកម្ម បានឆ្លុះបញ្ចាំងពីការបន្តមានភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
ឯកឧត្តមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពង់ផែ ក្នុងការរក្សាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ប្រតិបត្តិការ និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាពិសេស ក្នុងនាមជាសហគ្រាសរដ្ឋដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កំពង់ផែ ក្នុងការរៀបចំគម្រោងអភិវឌ្ឍរយៈពេលវែង ការពង្រឹងការគ្រប់គ្រងស្ថាប័ន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធនានា៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល