ព័ត៌មាន
តម្លៃជ័រកៅស៊ូធម្មជាតិហក់ឡើង ខណៈរោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកកំពុងមានតម្រូវខ្ពស់
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូធម្មជាតិ បានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម និង ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ខណៈរោងចក្រផលិតសំបកកង់រថយន្តកំពុងមានតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើង។
លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា នាពេលនេះ ជ័រកៅស៊ូធម្មជាតិ ជាលក្ខណៈគ្រួសារ ទិញនៅចម្ការ គឺ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម និង ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ដែលតម្លៃអាស្រ័យទៅតាមរយៈពេលបង្កក និងតំបន់។
លោក ឃុន កក្កដា បន្តថា ដោយឡែក ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ សម្រេចបានក្នុងបរិមាណ ៨១ ១១៧ តោន ហើយតម្លៃជ័រកៅស៊ូសម្រាប់នាំចេញទីផ្សារអន្តរជាតិ មានតម្លៃជាមធ្យម ១ ៧៨៥ ដុល្លារអាម៉េរិកកក្នុងមួយតោន។ តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ដែរ គឺ ជាមធ្យម ១ ៧៥៦ ដុល្លារអាម៉េរិក ក្នុងមួយតោន។
ប្រទេសចិន គឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៤៥% នៃតម្រូវការសរុបនៅឆ្នាំ២០២៤ ហើយប្រទេសចិនក៏អ្នកផលិតសំបកកង់រថយន្តធំជាងគេបំផុតរបស់ពិភពលោក ផងដែរ។
បើតាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តកើនដល់ចំនួន ៨ ហើយ ក្នុងនោះ រោងកច្រចំនួន ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម និងរោងចក្រចំនួន ២ទៀតកំពុងដំណើរការសាងសង់។ ជ័រកៅស៊ូក្នុងស្រុកគឺជាវត្ថុធាតុដើមជាចម្បងសម្រាប់ផលិតសំបកកង់រថយន្ត ដែលស្រូបទាញជ័រកៅស៊ូចំនួន ១២៤ ២៣១តោន កាលពី ក្នុងឆ្នាំ២០២៥ ហើយបរិមាណជ័រកៅស៊ូ ប្រើប្រាស់ក្នុងស្រុក រំពឹងថា នឹងកើនឡើងថែមទៀតសម្រាប់ឆ្នាំ២០២៦នេះ៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល