ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងផែស្ងួត លើកកម្ពស់ដល់វិស័យពាក់ព័ន្ធ
កំពង់ផែស្វយ័តភ្នំពេញ គ្រោងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍកំពង់ផែស្ងួត ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ផ្តល់ប្រយោជន៍ដល់វិនិយោគិន និងជួយជំរុញដល់ការនាំចេញ គាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុង ស្រុក។
លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែ នៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានធ្វើបទបង្ហាញ របាយកាណ៍ស្តីពីលទ្ធផលការប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៃកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា សម្រាប់ការអនុវត្តលទ្ធផលឆ្នាំកន្លងមក និងសម្រាប់ឆ្នាំបន្តបន្ទាប់ កំពង់ផែស្វយ័តភ្នំពេញបានបន្តនូវ ការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដោយប្រកាន់ខ្ជាប់នូវភាពបុរេសកម្ម ដើម្បីជំរុញអភិវឌ្ឍន៍កំពង់ផែឱ្យមានការរីកចម្រើន ក្នុងគោល បំណងចូលរួមលើកកម្ពស់ប្រតិបត្តិការដឹកញ្ជូន អាជីវកម្ម និងសេដ្ឋកិច្ច។
លោកស្រី បន្តថា ជុំវិញការអភិវឌ្ឍនេះ កំពង់ផែស្វយ័តភ្នំពេញបាននិងបន្តនៅក្នុងបេសកម្មរបស់ខ្លួន ជំរុញកើតឡើងជាបន្ត បន្ទាប់ ឆ្លើយតបទៅនិងតម្រូវការរីកចម្រើន ក្នុងនោះជាផែនការ, កំពង់ផែស្វយ័តភ្នំពេញនិងអភិវឌ្ឍកំពង់ផែស្ងួត ក្នុងគោលដៅពង្រីក សេវាកម្មបន្ថែម និងចូលរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ក៏ដូចជាជំរុញសេវាកម្មរបស់កំពង់ផែ ស្វយ័តភ្នំពេញកាន់តែជិតស្និតជាមួយអតិថិជន។ គម្រោងអភិវឌ្ឍន៍ផែស្ងួតនេះមានចំនួនពីរទីតាំងរួមមាន៖ កំពង់ផែស្ងួតស្ថិតនៅក្នុង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តភ្នំពេញ គ្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅជិតផ្លូវ ក្រវ៉ាត់ក្រុងទី៣ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនវិនិយោគិន នៅក្នុងប្រតិបត្តិការអាជីវកម្ម ដោយកាត់បន្ថយចំណាយភស្តុភាកម្ម រួម ចំណែកដល់កំណើនសេដ្ឋកិច្ច និងធានាដល់និរន្តរភាពនៃកំណើនកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ។ ជុំវិញគម្រោងនេះ កំពង់ផែស្វយ័តភ្នំពេញបានកំពុងធ្វើការសិក្សាជាមួយដៃគូវិនិយោគ ដើម្បីវាយតម្លៃលើការអនុវត្តគម្រោង ក្រៅពីនេះកំពង់ផែស្វយ័ត ភ្នំពេញបាននិងកំពុងជំរុញអភិវឌ្ឍន៍ចំណតផែកុងតឺន័រ និងចំណតផែរណបផ្សេងៗ ដើម្បីភាពរីកចម្រើនក្នុងស្រុក។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែងនូវការសាទរចំពោះកំពង់ ផែស្វយ័តភ្នំពេញ ដែលបានជំរុញពង្រីកខ្លួនជាបន្តបន្ទាប់ ជាពិសេសការពង្រីកផែរណបនៅតាមតំបន់ផ្សេងៗ ដែលនេះជាការជួយ លើកកម្ពស់ដល់កសិករ និងប្រតិបត្តិការអាជីវកម្មក្នុងស្រុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹក គឺដឹកជញ្ជូនបានច្រើន និងកាត់បន្ថយ ចំណាយលើភស្តុភាកម្មជាដើម។ ចំណែកគម្រោងបង្កើតផែស្ងួត និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជា ការចូលរួមចំណែកកាន់តែសំខាន់ថែមទៀត ជំរុញដល់ការនាំចេញរបស់កម្ពុជា និងការចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល