ព័ត៌មាន
ផ្លូវថ្មើរជើងថ្មី “Walk Street“ ! ជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅទីលានតេជោ លើទឹកដីខេត្តព្រះសីហនុ
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។
គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្ដោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖
• ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ ១,២២៥ម៉ែត្រ។
• ការងារតុបតែង គឺការរៀបការ៉ូឡាបន្ថែមដើម្បីបង្កើនភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការដើរកម្សាន្ត។
• តំបន់សេវាកម្មមានការរៀបចំឱ្យមានហាងកាហ្វេទំនើប រទេះរុញលក់ចំណីអាហារ (Street Food) និងតូបលក់វត្ថុអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។
• ការលម្អ និងសុវត្ថិភាព គឺជាការដាំដើមដូងបន្ថែមដើម្បីផ្តល់ជាម្លប់ និងសោភ័ណភាពតំបន់ឆ្នេរ រួមជាមួយការបំពាក់បង្គោលភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់សម្រាប់សុវត្ថិភាពនាពេលរាត្រី។
ការបង្កើត Walk Street នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ជម្រើសកម្សាន្តថ្មីៗសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលម្អិតនៅខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍមិនឈប់ឈររបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរចុះត្រួតពិនិត្យតាមបណ្តោយឆ្នេរសមុទ្រផងដែរនិងបានផ្តល់ការណែនាំដល់មន្ត្រីក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការរំលោភយកចំណីឆ្នេរធ្វើជាកម្មសិទ្ធិ ឬការលក់ដូរដែលគ្មានរបៀប រៀបរយ អនាម័យបរិស្ថាន ការគ្រប់គ្រងសម្រាម និងការថែរក្សាឆ្នេរខ្សាច់ឱ្យបានសស្អាតជានិច្ច សុវត្ថិភាពភ្ញៀវទេសចរ ការពង្រឹងសន្តិសុខនៅតាមតំបន់កម្សាន្ត ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកមកលេងកម្សាន្ត៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល