ព័ត៌មាន
អ្នកវិភាគ៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាពេលនេះ គឺជាកិច្ចការសំខាន់ដើម្បីពង្រឹងខឿនការពារជាតិកម្ពុជា
អ្នកវិភាគ និងជំនាញខាងវិទ្យាសាស្រ្តនយោបាយ បានចាត់ទុក ការរៀបចំដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ គឺជាកិច្ចការងារដ៏មានសារៈសំខាន់ដើម្បីពង្រឹងខឿនការពារជាតិរបស់កម្ពុជា តាមរយៈការចូលរួមដោផ្ទាល់ពីប្រជាពលរដ្ឋ ខណៈកន្លងទៅយុវជនខ្មែរជាច្រើនចង់ចូលរួមក្នុងវិស័យការពារជាតិនេះ។ ប៉ុន្ដែក្រុមអ្នកវិភាគក៏អំពាវនាវឱ្យអនុវត្តឱ្យមានយុត្តិធម៌ សមធម៌ និងតម្លាភាពក្រោយការដាក់ឱ្យអនុវត្តច្បាប់នេះជាផ្លូវការ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះគឺជាការធានានូវការចូលរួមក្នុងការការពារជាតិទាំងអស់គ្នា មានន័យថា ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងយុជនទាំងអស់ បានចូលរួមនៅក្នុងវិស័យការពារជាតិ។ លោកលើកឡើងថា កន្លងទៅនៅពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ក្នុងអំឡុងពេលប្រកាសជ្រើសរើសនាយទាហាន ឬពលទាហាន គឺមានយុវជនរាប់ពាន់នាក់ទាំងបុរស និងស្រ្ដីបានចុះឈ្មោះចង់ចូលរួមបម្រើការងារនៅក្នុងវិស័យការពារជាតិ ប៉ុន្ដែពេលនោះកម្ពុជាមិនទាន់ប្រើប្រាស់យន្តការច្បាប់ដើម្បីជ្រើសរើសកងទ័ពច្រើននៅឡើយ។
លោកបន្តថា ដូច្នេះការរៀបចំដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ គឺជាការផ្ដល់ឱកាសឱ្យយុវជនខ្មែរទាំងអស់បានចូលរួមដោយការស្ម័គ្ររបស់ខ្លួនផង និងដោយកាតព្វកិច្ចផង ដើម្បីការពារជាតិ និងមាតុភូមិ ស្របទៅនឹងស្ថានការណ៍ថ្មីនៃការប្រែប្រួល និងវិវដ្ដរបស់ពិភពលោក។ ប៉ុន្ដែជាមួយគ្នានេះ ក្រោយពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវច្បាប់កាតព្វកិច្ចយោធានេះ លោកបណ្ឌិត យង់ ពៅ ក៏អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានយុត្តិធម៌ សមធម៌ និងតម្លាភាព។
សូមជម្រាបថា រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា។
ក្នុងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យរដ្ឋសភានេះ, សម្ដេចបានបញ្ជាក់អំពីអត្ថប្រយោជន៍ចំនួនបី ដែលយុវជនខ្មែរនឹងទទួលបានពីការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ ក្នុងនោះមាន អត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល